នាយកប្រតិបត្តិក្រុមហ៊ុន McDonald ដែលស៊ីប្រាក់ឈ្នួល ១៦ លានដុល្លារក្នុងមួយឆ្នាំ ត្រូវបណ្តេញចេញពីតំណែង ព្រោះលួចរួមភេទជាមួយបុគ្គលិកស្រី

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន McDonald ត្រូវបានបណ្តេញចេញពីតំណែង បន្ទាប់ពីគាត់បានបង្ហាញថា គាត់មានទំនាក់ទំនងផ្លូវភេទជាមួយបុគ្គលិកមួយរូប។​ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី៣វិច្ឆិកា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃអាទិត្យ ក្រុមហ៊ុនអាហារសម្រន់យក្សមួយនេះ បាននិយាយថាអតីតប្រធាន និងនាយកប្រតិបត្តិលោក Steve Easterbrook បានបង្ហាញនូវការវិនិច្ឆ័យដ៏កម្សោយក្នុងការរំលោភគោលនយោបាយក្រុមហ៊ុន ដែលហាមឃាត់អ្នកគ្រប់គ្រងមិនឱ្យមានទំនាក់ទំនងស្នេហាជាមួយអ្នកក្រោមបង្គាប់ផ្ទាល់ ឬក្រោមបង្គាប់ដោយប្រយោល។

លោក Easterbrook បានទទួលស្គាល់ថាគាត់មានទំនាក់ទំនងផ្លូវភេទជាមួយបុគ្គលិក ដែលមិនត្រូវបានបញ្ចេញឈ្មោះ នៅក្នុងសារអ៊ីមែលមួយទៅកាន់បុគ្គលិក ដោយហៅវាថាជា "កំហុស"។

លោក Easterbrook ដែលទើបនឹងបានលែងលះកាលពីពេលថ្មីៗរូបនេះ ក៏មានកូនបីនាក់រួចជាស្រេចផងដែរ ហើយលោកមានប្រាក់ឈ្នួលប្រចាំឆ្នាំ​១៦ លានដុល្លារ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab