យន្តហោះដឹកនាយករដ្ឋមន្ត្រីជប៉ុនមកប្រជុំអាស៊ាននៅថៃ ឆាបឆេះបន្តិចបន្តួចនៅពាក់កណ្តាលអាកាស ចេះសំណាងពន្លត់ទាន់ពេល

ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបាននិយាយថា អគ្គិភ័យតិចតួចបានកើតឡើងនៅពាក់កណ្តាលជើងហោះហើរលើយន្តហោះរបស់រដ្ឋាភិបាលជប៉ុនកាលពីថ្ងៃអាទិត្យ (ថ្ងៃទី ៣ ខែវិច្ឆិកា) ខណៈពេលដែលនាយករដ្ឋមន្រ្តីជប៉ុនលោកស៊ីន ហ្សូអាបេកំពុងស្ថិតនៅលើយន្តហោះប៉ុន្តែវាត្រូវបានពន្លត់ភ្លាមៗដោយមិនមានអ្នករងរបួស។

មេដឹកនាំរូបនេះបានហោះហើរទៅកាន់ទីក្រុងបាងកកពីទីក្រុងតូក្យូនៅលើយន្ដហោះ Boeing 777-300ER ដើម្បីចូលរួមកិច្ចពិភាក្សានៅឯកិច្ចប្រជុំកំពូលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ។

ប្រហែលមួយម៉ោងបន្ទាប់ពីហោះហើរចេញព្រលានយន្តហោះ ស្រាប់តែមានសេចក្ដីប្រកាសការឆាបឆេះតូចមួយនៅលើយន្តហោះ។

ហើយ ១០ នាទីក្រោយមក សេចក្តីប្រកាសមួយទៀតបាននិយាយថា អគ្គិភ័យត្រូវបានពន្លត់ដោយគ្មានផ្សែង ឬក្លិនរកឃើញនោះទេ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab