​WOW អេ​ដា ចេញ​បទ​ថ្មី «​មិនទាន់​អស់ចិត្ត​» ពីរោះ ចាក់​ចំ​អារម្មណ៍​អ្នកគាំទ្រ​

​    ​ភ្នំពេញ​៖​ក្រោយពី​ស្ងាត់​មិន​ចេញ​បទ​ចម្រៀង​អស់​មួយរយៈ​ធំ ពេលនេះ​ម្ចាស់​បទ “​មាន​អ្នក​ថែ​ឬ​នៅ​” កញ្ញា អេ​ដា បាន​បញ្ចេញ​បទ​ចម្រៀង​ថ្មី ដើម្បី​ពញ្ញាក់​អារម្មណ៍​អ្នកគាំទ្រ​របស់ខ្លួន​កាលពី​ថ្មីៗ​នេះ​។​
 
​    ​ក្នុងនោះដែរ បទ​ចម្រៀង​ថ្មី​មួយ​បទ​នេះ មាន​ចំណងជើង​ថា “​មិនទាន់​អស់ចិត្ត​” ដែលមាន​អត្ថន័យ​ចាក់​ដោត និង​បទ​ភ្លេង​ពីរោះ​ខ្លាំង​មែនទែន​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ សម្រាប់​បទ​ចម្រៀង​នេះ គឺជា​ការនិពន្ធ​បទ​ភ្លេង និង​ទំនុកច្រៀង​ដោយ​កញ្ញា អេ​ដា ផ្ទាល់​និង​រួមសហការ​ជាមួយ​តារាចម្រៀង​លោក ណូ​លី ដែលជា​ផលិតករ​តន្ត្រី​នៃ​បទ​ចម្រៀង​នេះ​ផងដែរ​។​

​    ​ទោះជា​យ៉ាងណាក្តី ចំពោះ​បទ​ថ្មី “​មិនទាន់​អស់ចិត្ត​” នេះ ក៏​កំពុង​តែមាន​សន្ទុះ​ការគាំទ្រ​មិន​ចាញ់​បទ​ចម្រៀង​មុនៗ​នោះដែរ ដោយ​ត្រឹមតែ​រយៈពេល​ប៉ុន្មាន​ថ្ងៃ មាន​អ្នក​ចូល​ទស្សនា និង​ចែករំលែក​តៗ​គ្នា​លើ​បណ្តាញ​សង្គម យ៉ាងច្រើន​រាប់ពាន់​ផងដែរ​។ បទ​ចម្រៀង​មួយ​បទ​នេះ​ក៏​កំពុង​ត្រូវបាន​យុវវ័យ​ពេញនិយម​ភ្លាមៗ ក្នុង App Phleng By Smart Music ដែល​បង្ហោះ​បទ​ចម្រៀង​នេះ​ផងដែរ​៕​

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab