​ព្រឹត្តិការណ៍​ "​ដំណើរ​ភាពយន្ត​ចល័ត​ចិន​-​កម្ពុជា​ដ៏​ឆ្នើម​លើក​ទី​៤" បាន​បើកសម្ពោធ​ជា​ផ្លូវការ ដើម្បីឱ្យ​ប្រជាជន​កម្ពុជា​យល់ដឹង​ពី​ប្រទេស​ចិន

ភ្នំពេញ​៖​នា​ថ្ងៃទី​៤ ខែវិច្ឆិកា ពិធី​សម្ពោធ​បើក​ព្រឹត្តិការណ៍​”​ដំណើរ​ភាពយន្ត​ចល័ត​ចិន​-​កម្ពុជា ដ៏​ឆ្នើម​លើក​ទី​៤” ដែល​រៀបចំ​ដោយ​ស្ថានទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៅ កម្ពុជា សហការ​ជាមួយ​វិទ្យុ​មិត្តភាព​កម្ពុជា​ចិន​នៃ​អគ្គ​ស្ថានីយ៍​វិទ្យុទូរទស្សន៍​មជ្ឈិម​ចិន ក្រសួង​វប្បធម៌​វិចិត្រ​និង​សិល្បៈ ក្រុមហ៊ុន​ភាពយន្ត​ចិន​គ្រុប និង​សារពត៌មាន Fresh News បាន​ប្រារព្ធ​ធ្វើឡើង​នៅ​សាលសន្និសីទ​ចតុម្មុខ​។ លោក វ៉ាង វិ​ន​ធាន ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៅ​កម្ពុជា លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច ឯកឧត្តម ឯក សំអុល ប្រធាន​សមាគម​មិត្តភាព​កម្ពុជា​ចិន អ្នកតំណាង​នៃ​បណ្តា​ក្រសួង​ផ្សេងៗ​ទៀត ព្រមទាំង​សហគ្រិន​កម្ពុជា​ចិន តំណាង​សមាគម​សម្ព័ន្ធ​ខ្មែរ​ចិន​នៅ​កម្ពុជា និង​លោកគ្រូ​អ្នកគ្រូ​សិស្សានុសិស្ស​នៃ​វិទ្យាស្ថាន​ខុង​ជឺ សរុប​ទាំងអស់​ជាង ៨០០​នាក់​បាន​មាន​វត្តមាន​ចូលរួម​ក្នុង​កម្មវិធី​បើកសម្ពោធ​នេះ ហើយ​បាន​ទស្សនា​នូវ ភាពយន្ត​ចិន​ដែលមាន​ចំណងជើង​ថា​“​មួយ​គីឡូម៉ែត្រ​ចុងក្រោយ​” ដែល​បញ្ចូល​សម្លេង ជា​ភាសា​ខ្មែរ ។ 


​ឯកអគ្គរដ្ឋទូត​ចិន ឯកឧត្តម វ៉ាង វិ​ន​ធាន បាន​ថ្លែង​សុន្ទរកថា​ថា ទំនាក់ទំនង​រវាង​ប្រទេស​និង​ប្រទេស​ស្ថិតនៅក្រោម​ការស្រឡាញ់គ្នា​ទៅវិញទៅមក​នៃ​ប្រជាជន ហើយ​ការស្រឡាញ់គ្នា​ទៅវិញទៅមក​នៃ​ប្រជាជន​ស្ថិតក្រោម​ការយល់​ចិត្ត​គ្នា​ទៅវិញទៅមក​។​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំង​ពីរបាន​ចាក់​ទុក​ឆ្នាំ​២០១៩ ជា​ឆ្នាំ​វប្បធម៌ ទេសចរណ៍​រវាង​កម្ពុ​ជា និង​ចិន គឺ​ដើម្បី​ជម្រុញ​កិច្ចទំនាក់ទំនង​មនុស្សសាស្ត្រ​នៃ​ប្រទេស​ទាំងពីរ​កាន់តែ​ល្អប្រសើរ​។​ព្រឹត្តិការណ៍​ដំណើរ​ចាក់​បញ្ចាំងភាពយន្ត​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​រស់នៅ​ឆ្ងាយ​ពី​ទីក្រុង​អាច​ចូលរួម​ទស្សនា​ភាពយន្ត​ឆ្នើម​រវាង​កម្ពុជា ចិន​តាម​ទម្រង់​ខុសៗ​គ្នា​នៅក្បែរ​ភូមិដ្ឋាន អាស្រ័យហេតុនេះ​ក៏​ទទួលបាន​ការស្វាគមន៍​យ៉ាងច្រើន និង​កក់ក្តៅ​។ អាច​និយាយបានថា ជាការ​ជម្រុញ​សាកល្បង​គុណភាព​នៃ​កិច្ចទំនាក់ទំនង​វប្បធម៌​សិល្បៈ​នៃ​ប្រទេស​ទាំងពីរ ហើយ​ព្រឹត្តិការណ៍​"​ដំណើរ​ចាក់​បញ្ចាំងភាពយន្ត​ឆ្នើម​កម្ពុជា ចិន​" ក៏​កំពុងតែ​ចូលរួម​ជួយ​ផ្តល់នូវ​អត្ថប្រយោជន៍​យ៉ាងសកម្ម​ក្នុង​កិច្ច​ជម្រុញ​ផ្នែក​យល់ដឹង​អំពី​ចិន​បច្ចុប្បន្ន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​។​


​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បានលើកឡើង​ក្នុង​សុន្ទរកថា​បើក​ព្រឹត្តិការណ៍​”​ដំណើរ​ភាពយន្ត​ចល័ត​ចិន​កម្ពុជា​ចិន​ដ៏​ឆ្នើម​លើក​ទី​៤” ថា  ចាប់តាំងពី​ឆ្នាំ​២០១៦​មក ព្រឹត្តិការណ៍​“​ដំណើរ​ភាពយន្ត​ចល័ត​ចិន​-​កម្ពុជា​ដ៏​ឆ្នើម​”​ដែល​បាន​រៀបចំឡើង​ដោយ​វិទ្យុ​មិត្តភាព​កម្ពុជា​ចិន ដោយ​សហការ​ជាមួយ​នាយកដ្ឋាន​សិល្បៈ ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​របស់​កម្ពុជា បាន​ចា​ក់ប​ញ្ជាំ​ង​អស់​រយៈពេល​៣​ឆ្នាំ​ជាប់ៗ​គ្នា​រួចមកហើយ ដែល​បាន​គ្របដណ្ដប់​ខេត្ត​-​ក្រុង​ចំនួន​២០​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​បាន​ចាក់​ប​ញ្ជាំ​ង​ជូន​បងប្អូន​ប្រជាជន​ខ្មែរ​ជិត​១០​ម៉ឺន​នាក់ នៅតាម​តំបន់​នីមួយៗ​បាន​ចូលរួម​ទស្សនា​។​តាមរយៈ​ព្រឹត្តិការណ៍ “​ដំណើរ​ភាពយន្ត​ចល័ត​ចិន​-​កម្ពុជា​ដ៏​ឆ្នើម​”​នេះ យើង​អាច​មើលឃើញថា វិទ្យុ​មិត្តភាព​កម្ពុជា​ចិន មិន​ត្រឹមតែ​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​សកម្មភាព​ផ្សព្វផ្សាយ​ព័ត៌មាន​និង​ផ្លាស់ប្តូរ​វប្បធម៌​រវាង​ប្រទេស​និង​ប្រជាជន​ទាំងពីរ​ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​ដើរតួនាទី​ជា​ស្ពាន​ចម្លង​ក្នុងការ​លើកកម្ពស់​ការ​យល់ដឹង និង​ផ្លាស់ប្តូរ​វប្បធម៌​និង​ព័ត៌មាន​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ ព្រមទាំង​បាន​ចូលរួម​ក្នុងការ​ពង្រឹង​ចំណងមិត្តភាព​ជា​ប្រពៃណី​រវាង​កម្ពុជា​និង​ចិន ឱ្យ​កាន់តែ​រឹងមាំ​និង​ស្ថិតស្ថេរ​ជា​រៀងរហូត​។​


​ព្រឹត្តិការណ៍​ដំណើរ​ភាពយន្ត​ចល័ត​ចិន​កម្ពុជា​ដ៏​ឆ្នើម គឺជា​កម្មវិធី​ដែល​រៀបចំ​ធ្វើ ឡើង​នៅ​កម្ពុជា និង​រៀបចំ​ដោយ​ស្ថានទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៅ កម្ពុជា និង​វិទ្យុ​មិត្តភាព​កម្ពុជា​ចិន​នៃ​អគ្គ​ស្ថានីយ៍​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន ក្នុង​គោល បំណង​ជំរុញឱ្យមាន​ការផ្លាស់ប្ដូ​រលើ​វិស័យ​វប្បធម៌ សិល្បៈ និង​ភាពយន្ត​រវាង​ប្រទេស​ចិន និង​កម្ពុជា ឱ្យបាន​កាន់តែ​ស៊ីជម្រៅ​ថែម​មួយកម្រិត​ទៀត និង​ពង្រឹង​នូវ​ចំណងមិត្តភាព​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។ ចាប់តាំងពី​ឆ្នាំ​២០១៦​រហូតមក ក្រុមការងារ​ចាក់ បញ្ចាំងភាពយន្ត​ចល័ត​មកពី​វិទ្យុ​មិត្តភាព​ក​ម្អុ​ជា​ចិន និង​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត​និង​ផ្ស​ព្ច​ផ្សាយ​វប្បធម៌​កម្ពុជា បានធ្វើ​ដំណើរ​ទៅកាន់​២០​ខេត្ត​ក្រុង​នៃ​ប្រទេស​កម្ពុជា ដែល មាន​ប្រជាជន​កម្ពុជា​ជិត​១០​ម៉ឺន​នាក់ បាន​ចូលរួម​ទស្សនា​ខ្សែភាពយន្ត​កម្ពុជា​ចិន​ដ៏​ឆ្នើម ក្នុង​រយៈពេល​ប៉​ន្មា​ន​ឆ្នាំ​កន្លងមកនេះ​។ ព្រឹត្តិការណ៍​នេះ​ក៏បាន​ទទួល​នូវ​ការស្វាគមន៍ យ៉ាងខ្លាំង​ក្លា​ពី​សំណាក់​គ្រប់​ស្ថាប័ន​រាជរដ្ឋាភិបាល​កម្ពុជា និង​ប្រជាជន​ដែល​រស់​នៅតាម​បណ្ដា​ខេត្ត​ទាំងនោះ​ផងដែរ​។ ចាប់ពី​ខែវិច្ឆិកា ដល់​ខែធ្នូ ឆ្នាំ​២០១៩​ខាងមុខនេះ ក្រុម ការងារ​ចាក់​បញ្ចាំងភាពយន្ត​ដែល​សហការ​ដោយ​ភាគី​កម្ពុជា​និង​ចិន នឹង​នាំយក​នូវ​វីដេអូ​នៃ​ពិធី​ដង្ហែ​ក្បូន​ព្យុហយាត្រា​ឆ្នាំ​២០១៩ និង​រឿង “​មួយ​គឺ​ឡូ​ម៉ែត្រ​ចុងក្រោយ​” រឿង​”​សួស្ដី​លោក​មហាសេដ្ឋី​” រឿង​”​ដើម​ក្រសាំង​” ។​ល​។ ធ្វើដំណើរ​ទៅកាន់​ខេត្ត​ប៉ៃលិន ខេត្ត ឧ​ត្ត​រ​មានជ័យ ខេត្តក្រចេះ ខេត្ត​ត្បួ​ង​ឃ្មុំ ខេត្តព្រៃវែង ខេត្តតាកែវ ខេត្តកំពត និង​ខេត្ត កណ្ដាល ដើម្បី​សម្រេច​ឱ្យបាន​នូវ​ការចាក់​បញ្ចាំង​ខ្សែភាពយន្ត​ក្នុង​ព្រឹត្តិការណ៍​”​ដំណើរ ភាពយន្ត​ចល័ត​ចិន​កម្ពុជា​ដ៏​ឆ្នើម​លើក​ទី​៤”​នេះ ក៏ដូចជា​ដើម្បី​សម្រេច​ឱ្យបាន​នូវ​គោល ដៅ​ដែល​ត្រូវ​ចាក់​បញ្ចាំងភាពយន្ត​ចល័ត​ទូទាំងប្រទេស​កម្ពុជា​ទាំង​៤​លើក​មកនេះ មាន​អ្នក​ទស្សនិកជន​ជិត​១០​ម៉ឺន​នាក់ ដោយ​សរុប​ទាំង​លើក​ទី​៤​នេះ វិទ្យុ​មិត្តភាព​កម្ពុជា​ចិន​បាន​បកប្រែ​ភាពយន្ត​ចិន​ចំនួន​១៤​រឿង ហើយ​ចាក់​បញ្ចាំង​ឱ្យបាន​ជិត​១០០​លើក​៕​

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab