ភ្នំពេញ ៖ បុរសម្នាក់ដែលគេសង្ស័យថាជាមនុស្សញៀនថ្នាំ ហើយកាឡៃព័ត៌មានថាបានឡើងទៅលើដំបូលហាងយានដ្ឋានយីហោ «PVC លក់គ្រឿងបន្លាស់ រថយន្តនិងលាងរថយន្ត ស្ថិតនៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ហើយលោតមកក្រោមដោយខ្លួនឯង បណ្តាលឲ្យបាក់ជើង។
បន្ទាប់ពីសមត្ថកិច្ចស៊ើបអង្កេតមកតាមពិតជននេះមិនមែនលោតមកដោយខ្លួនឯងទេ គឺម្ចាស់យានដ្ឋានជាអ្នកយកដំបងទៅវាយ បណ្តាលឲ្យធ្លាក់មកក្រោមរបួសបាក់ជើង ហើយជនបង្ករត់បាត់។ អំពើវាយប្រហារនេះកើតឡើងតាំងពីល្ងាចថ្ងៃទី១៨មីនាមកម្ល៉េះ។
ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះរិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ ជាមនុស្សបែកថ្នាំ ស្នាក់នៅមិនពិតប្រាកដ របួសបាក់ជើងឆ្វេងនិងរយះបាតជើងស្តាំ។
ចំណែកជនបង្កឈ្មោះ ឡុង គា ភេទប្ស្រអាយុ៣៥ឆ្នាំមុខរបរបើកានដ្ឋានលាងរថយន្តស្នាក់នៅចំណុចកើតហេតុខាងលើរត់បាត់។
ប៉ូលិសបន្តថា ដំបូងបុរសបែកថ្នាឡើងលើដំបូលដើរចុះឡើង ពេលនោះអ្នកស្រុកឃើញក៏ស្រែកឆោឡោឡើង។ បន្ទាប់មកម្ចាស់យានដ្ឋានបានឡើងលើដំបូលវាយនឹងដំបងបណ្តាលឲ្យធ្លាក់ចុះមកក្រោមរបួសបាក់ជើង ត្រូវានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ៕
