Spurs កំពុងពិចារណាផ្ទេរអ្នកចាំទី Andre Onana របស់ក្លឹប Ajax

        បើតាមការអះអាង​របស់​កាសែត​ The Sun ថា ក្លឹប Spursមានគម្រោង​ដាក់​សំណើ​ផ្ទេរ​អ្នក​ចាំទី​ Andre Onana របស់ក្លឹប Ajax ខណ:ទម្រង់លេង​របស់​អ្នកចាំទី Hugo Llorisបាន​បង្កក្តីបារម្ភ​ចំពោះថ្នាក់ដឹកនាំក្លឹប Spurs ហើយ​ពួកគេ​ត្រៀម​រកកម្លាំងជំនួយ​បន្ថែម។

        បច្ចុប្បន្នអ្នក​ចាំទី Llorisអវត្តមានពី​ការ​ប្រកួត​ដោយសារ​មាន​បញ្ហា​របួស​កែង​ដៃ​ ប៉ុន្តែ​ទម្រង់លេងមាន​ឡើងមានចុះក្នុងរយៈពេល​១២​ខែចុងក្រោយ​ ហើយ​ក្លឹប Spurs ត្រៀម​ឲ្យកីឡាករ​រូបនេះចាកចេញ។

ក្លឹប Ajax មាន​បំណង​លក់អ្នក​ចាំទី​របស់ខ្លួន​ ប្រសិនបើ​មាន​សំណើ​សមស្របសម្រាប់អ្នក​ចាំទី​ជម្រើស​ទី​១​របស់ខ្លួនរូបនេះ។ក្លឹប Ajax ចង់បាន​តម្លៃចន្លោះពី​ ៣០លានផោន ទៅ​៣៥លានផោន។ Onana មាន​កំហុស​ដែល​ធ្វើ​ឲ្យ​ក្រុម Ajax បាត់បង់​ឱកាស​ឆ្លងទៅវគ្គបន្ត​ ដោយ​សារចាញ់​ក្រុម Spurs នៅវគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab