Chelsea គ្រោងប្រជែងជាមួយក្លឹប Man Utd ដើម្បីផ្ទេរខ្សែប្រយុទ្ធ Moussa Dembeleរបស់ក្លឹប Lyon

        ក្លឹប Chelsea គ្រោង​ចូលរួម​ប្រកួត​ប្រជែងផ្ទេរ​យក​ខ្សែប្រយុទ្ធ Moussa Dembeleរបស់​ក្លឹប Lyon ខណ:គឺជា​គោលដៅ​របស់ក្លឹប Man Utd​ ហើយ​ត្រូវ​បាន​ក្រុម​ការងារ​របស់​នេះឃ្លាំមើល​នៅយប់ថ្ងៃសៅរ៍​អំឡុង Lyon ​ប្រកួត​ជាមួយក្លឹប Touslouse។

         Chelsea ក៏កំពុង​ស្វែងរកលទ្ធភាពផ្ទេរ​ខ្សែប្រយុទ្ធរូបនេះនៅរដូវកាល​ក្តៅឆ្នាំក្រោយផងដែរ​ ខណ: Man Utd​ចាត់ទុក Dembele ជា​ជម្រើស​ដ៏ល្អសម្រាប់រដូវកាល​ទិញដូរ​ខែមករាដើម្បីពង្រឹងតំបន់​ប្រយុទ្ធរបស់ខ្លួន​។

        ទោះបីជា​យ៉ាងណា គេជឿថា ក្លឹប Lyon ប្រហែលជា​ចង់​រក្សា​ទុកកីឡាកររូបនេះរហូត​ដល់រដូវក្តៅ​ ដើម្បី​មាន​ឱកាស​បង្កើន​តម្លៃផ្ទេរ។ប្រសិនបើ​តម្លៃណាមួយ​ស័ក្តិសម​នឹង​ក្លឹប​ Chelseaនោះអាចនឹង​រងចាំ​រហូតដល់​រដូវ​ក្តៅ​។

        ក្លឹប Chelsea គ្រោងនឹង​ឧទ្ធរណ៍ចំពោះបម្រាមមិនឲ្យផ្ទេរកីឡាករពីរដូវ​កាល​ទៅ​កាន់​ក្រុម​ប្រឹក្សា Court of Arbitration For Sport នៅ​ខែវិច្ឆិកា​ ស្របពេល​សេចក្តីប្រកាស​នឹង​សម្រេចមុន​ខែមករា​នេះ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab