លោក Niko Kovacទទួលបានឱកាសដឹកនាំពីរប្រកួតដើម្បីរក្សាការងាររបស់លោកនៅក្លឹប Bayern Munich

        ថ្នាក់ដឹកនាំរបស់​ក្លឹប Bayern Munich នឹង​ផ្តល់​ឱកាសដឹកនាំ​ពីរ​ប្រកួតទៀត​សម្រាប់​គ្រូបង្វឹក​លោកNiko Kovacមុន​ពេលក្លឹបនេះសម្រេចចិត្តពិចារណាពីអនាគតរបស់គ្រូបង្វឹករូបនេះ​។

        បន្ទាប់ពី​ចាញ់​ក្រុម Frankfurt យ៉ាងចាស់ដៃ ៥-១កាលពី​ថ្ងៃសៅរ៍លោក Niko កំពុង​ស្ថិតនៅក្រោម​សម្ពាធខ្លាំង​នៅពេលនេះ ។ ថ្នាក់ដឹកនាំរបស់​ក្លឹប Bayern Munich នឹង​ផ្តល់​ឱកាស​ឲ្យគ្រូបង្វឹករូបនេះដឹកនាំ​សម្រាប់ការប្រកួតក្របខណ្ឌ​ CL ជាមួយក្រុម Olympiacosនិង​ជំនួប​ជាមួយក្រុម​ Dortmund ដើម្បីកែប្រែ​ស្ថានការណ៍របស់ក្រុម។

        ប្រសិនបើ​បរាជ័យ​លោក Niko នឹង​ត្រូវ​ទទួល​ខុសត្រូ​វចំពោះការចាប់ផ្តើម​ដ៏អន់នេះនៅ​រដូវកាល​នេះនៅក្របខណ្ឌ Bundesliga ។មាន​ការ​ប៉ាន់ប្រមាណច្រើនថា លោក Nikoអាចនឹង​ត្រូវ​បណ្តេញចេញ​ ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab