នារីអូស្ត្រាលីម្នាក់ខ្វាក់ភ្នែក ព្រោះឱ្យគេកែពណ៌គ្រាប់ភ្នែកពីពណ៌ធម្មជាតិ ទៅពណ៌ខៀវ

ស្ដ្រីអូស្ដ្រាលីម្នាក់ ដែលចំណាយប្រាក់ ២,៦ ម៉ឺនដុល្លារលើការចាក់សាក់ ចោះក្រវិល និងការកែលម្អលើខ្លួនប្រាណ បានលាតត្រដាងថា នាងបានពិការភ្នែករយៈពេល ៣ សប្ដាហ៍មកហើយ បន្ទាប់ពីការចាក់ទឹកដូរពណ៌ភ្នែករបស់នាង។

នាង Amber Luke វ័យ ២៤ ឆ្នាំ ដែលបានហៅខ្លួនឯងថា "នាគសភ្នែកខៀវ" បានចំណាយពេល ៤០ នាទីដើម្បីចាក់សាក់លើមុខ។ ហើយលើខ្លួនរបស់នាងមានសាក់ប្រហែល ២០០ ពាសពេញខ្លួនប្រាណរបស់នាងទាំងអស់។ សូម្បីតែដើមទ្រូង បបូរមាត់ ថ្ពាល់ និងត្រចៀកក៏សុទ្ធតែសាក់ដែរ។

ហើយនាងមានភ្នែកពណ៌ខៀវ និងស ដោយការចាក់ទឹកថ្នាំ តែជាអកុសល្យនាងបានពិការភ្នែកដោយសារតែការដូរពណ៌ភ្នែកនេះ៕

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab