រឿងមិនគួរឱ្យជឿ! ក្មេងស្រីអាយុ១១ឆ្នាំហក់ជិះលើខ្នងក្រពើរួចខ្វេះភ្នែកក្រពើបោះចោលដើម្បីសង្គ្រោះមិត្តភក្តិអាយុ៩ឆ្នាំនៅស៊ីមបាវ៉េ

ក្មេងស្រីឈ្មោះ Rebecca Munkombwe វ័យ ១១ ឆ្នាំ មកពីប្រទេសស៊ីមបាវ៉េ ត្រូវបានសាទរជាវីរនារីវ័យក្មេងសម្រាប់ការជួយសង្គ្រោះមិត្តភក្តិវ័យ ៩ ឆ្នាំពីមាត់ក្រពើដោយលោតពីលើសត្វក្រពើ និងខ្វេះគ្រាប់ភ្នែកក្រពើចេញមកក្រៅឆៅៗតែម្ដង។

យោងតាមសារព័ត៌មាន Zimbabwean នាងតូច Rebecca និងមិត្តភក្តិទើបមកពីហែលទឹកទន្លេនៅជិតភូមិ Sinderela នៅពេលពួកគេឮសំឡេងស្រែកចេញពីទឹក។ ក្មេងស្រីរូបនោះភ្ញាក់ផ្អើលជាខ្លាំងនៅពេលឃើញមិត្តភក្តិវវ័យ ៩ ឆ្នាំឈ្មោះ Latoya Muwani កំពុងត្រូវបានក្រពើអូសយកទៅ។ ខណៈក្មេងផ្សេងទៀតភ័យនាំគ្នារត់អស់ Rebecca ដ៏ក្លាហានរត់ទៅរកទឹក និងលោតពីលើក្រពើ រួចខ្វេះភ្នែកចេញមកក្រៅរហូតទាល់តែវាដោះលែង Latoya ។

គួរឱ្យចាប់អារម្មណ៍ក្មេងស្រីដ៏ក្លាហានោះមិនត្រឹមតែសង្គ្រោះមិត្តរបស់ខ្លួននោះទេ ថែមទាំងគ្មានរបួសទៀតផង។ រឿងមិនគួរឱ្យជឿនោះ Latoya ត្រូវបានក្រពើខាំ តែរបួសស្រាល។

អាជ្ញាធរក៏បានបញ្ជាក់ពីការវាយប្រហាររបស់ក្រពើ ដោយបន្ថែមថា ចំនួនប្រជាជនរងគ្រោះ​ក្លាយជាការព្រួយបារម្ភ។ ហើយដោយសារតែកង្វះប្រភពទឹក បង្ខំឱ្យមនុស្សប្រុសស្រី និងក្មេងៗទៅងូតទឹកដែលមានក្រពើ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab