adverise with khmeread B87a61f4 24e4 4f35 af4a 63c1c1f9a00b

អាវុធហត្ថ​រាជធានី​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់ ករណី​ជួញដូ​គ្រឿងញៀន​

     ភ្នំពេញ ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន កាលពី​វេលា​មោ​៉​ង ៧​និង​៣០​នាទី​យប់​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៦ នៅ​ចំនុច ផ្លូវ ៣៥៧ ភូមិ​កណ្តាល សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ​។​

     ករណី​ចុះបង្ក្រាប​នេះ​មានការ​ដឹកនាំ​ដោយ​លោក វរៈសេនីយ៍ត្រី ប៉ាន់ សុភាព ប្រធានការិយាល័យ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ច្បារអំពៅ​បាន​ចុះបង្ក្រាប​ជាក់ស្តែង នឹងធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​ដែលជា​ប្តី​ប្រពន្ធ​រួមមាន​១-​អិន រដ្ឋា ភេទ ប្រុស អាយុ ៣៣​ឆ្នាំ មុខរបរ មិន​ពិត​ប្រា​កង មាន​ទីលំនៅ ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ​និង​២-​ញឹ​ុ​ម រដ្ឋា ភេទ ស្រី អាយុ ២៣ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ​។​

    សមត្ថកិច្ច​បាន​ចាប់យក​វត្ថុតាង​បាន​មានដូចជាៈ ១. ក្រាម​ពណ៌​សរ​ថ្លា​ចំនួន​០១​កញ្ចប់​ធំ​:២៥​ក្រាម ,២. ទូរ​សព្ទ័​ចំនួន​០២​គ្រឿង និង​៣. ម៉ូតូ​ចំនួន​០១​គ្រឿង ។​

     បច្ចុប្បន្ន​ជនសង្ស័យ​នឹង​វត្ថុតាង​បញ្ជូន​ទៅកាន់​ការិយាល័យ​គ្រឿងញៀន​កង​រាជ​អាវុធ រាជធានី​ភ្នំពេញ ៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់