តួកគីចាប់បានបងស្រីរបស់មេ ISIS ហើយប្រដូចការចាប់ខ្លួននេះទៅនឹងការរកឃើញរ៉ែមាសដ៏ធំមួយ

តួកគីបានចាប់យកបងស្រីរបស់មេដឹកនាំក្រុម ISIS ដែលត្រូវបានគេសម្លាប់គឺ Abu Bakr al-Baghdadi នៅភាគខាងជើងនៃទីក្រុង Azaz របស់ប្រទេសស៊ីរី នេះយោងតាមមន្ត្រីជាន់ខ្ពស់តួកគីដែលបានចែករំលែករូបភាពនៃអត្តសញ្ញាណប័ណ្ណរបស់លោកស្រី Rasmiya Awad ទាំងស្រុងទៅកាន់ទូរទស្សន៍ CNN ។

គ្មាននរណាដឹងច្រើនអំពីលោកស្រី Awad អាយុ ៦៥ ឆ្នាំទេ ប៉ុន្តែរដ្ឋាភិបាលក្រុង Ankara សង្ឃឹមថាការចាប់ខ្លួនលោកស្រី Awad នឹងនាំទៅរកដំណឹងចារកម្មជាច្រើនអំពីក្រុមសកម្មប្រយុទ្ធ ISIS។ បច្ចុប្បន្នលោកស្រី Awad កំពុងត្រូវបានសាកសួរដោយអាជ្ញាធរ។
មន្ត្រីតួកគីនិយាយថា "ប្រភេទនៃការចាប់ខ្លួននេះគឺជាអណ្តូងរ៉ែមាសនៃដំណឹងស៊ើបការណ៍សម្ងាត់។ អ្វីដែល Awad ដឹងអំពី ISIS អាចពង្រីកការយល់ដឹងរបស់យើងយ៉ាងខ្លាំងចំពោះក្រុមនេះ និងជួយយើងឱ្យចាប់មនុស្សអាក្រក់បន្ថែមទៀត"។

Awad ត្រូវបានឃុំខ្លួននៅក្នុងការវាយឆ្មក់ទៅលើទូកុងតឺន័រមួយដែលគេប្រើធ្វើជាលំនៅដ្ឋាននៅទីក្រុង Azaz ខេត្ត Aleppo ដែលជាផ្នែកមួយនៃតំបន់គ្រប់គ្រងដោយប្រទេសតួកគីចាប់តាំងពីខ្លួនបានធ្វើប្រតិបត្តិការបោសសម្អាតព្រំដែនរបស់ពួកសកម្មប្រយុទ្ធ ISIS កាលពីឆ្នាំ ២០១៦ ។

មន្ត្រីតួកគីមិនបានផ្តល់ព័ត៌មានលម្អិតអំពីកាលបរិច្ឆេទនៃប្រតិបត្តិការនោះទេ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab