ម្តាយម្នាក់គាំងបេះដូងប៊ិះស្លាប់ ព្រោះកូនប្រុសល្ងង់ពេកពន្យល់កិច្ចការសាលាយ៉ាងម៉េចក៏មិនយល់

ម្តាយអាយុ ៣៦ឆ្នាំមួយរូបមកពីខេត្ត Hubei ប្រទេសចិន ខឹងសម្បារយ៉ាងខ្លាំងចំពោះកូនប្រុសរបស់នាង ដែលមិនយល់កិច្ចការសាលារបស់ខ្លួន ដែលបណ្តាលឱ្យនាងស្ទើរតែស្លាប់ដោយគាំងបេះដូង។

យោងតាមវេបសាយ Sin Chew Daily បានឱ្យដឹងថា ម្តាយវ័យក្មេងឈ្មោះ Wang តែងតែចូលរួមមើលកិច្ចសាលាកូនប្រុសរបស់នាង។ ជាការពិត លោកស្រី Wang តែងតែបង្រៀនកូនប្រុសពីរបៀបធ្វើការងារសាលារបស់គាត់ជារៀងរាល់យប់។

ទោះយ៉ាងណាក្តីនៅយប់មួយ ម្តាយរូបនេះមានអារម្មណ៍ថាខ្លួននាងពិបាកចិត្តខ្លាំងណាស់ ព្រោះកូនប្រុសរបស់គាត់មិនយល់ពីវិធីដោះស្រាយគណិតវិទ្យាដែលគាត់បង្ហាត់ពីសាលា។

នាងបាននិយាយថា "ខ្ញុំបានព្យាយាមពន្យល់វាច្រើនដង។ ប៉ុន្តែគាត់នៅតែមិនអាចឆ្លើយបានត្រឹមត្រូវ។ ខ្ញុំចាប់ផ្តើមខឹងហើយខ្ញុំមានអារម្មណ៍ដូចជាចង់ឆេះដុំ។ ភ្លាមៗខ្ញុំមានអារម្មណ៍ថាច្របូកច្របល់ ហើយថប់ៗដង្ហើម។ ខ្ញុំបានទូរស័ព្ទហៅប្តីខ្ញុំយ៉ាងលឿនហើយសុំឱ្យគាត់នាំខ្ញុំទៅមន្ទីរពេទ្យ"។

វេជ្ជបណ្ឌិតដែលបានពិនិត្យជំងឺឱ្យលោកស្រី Wang បាននិយាយថានាងមានជំងឺគាំងបេះដូង ដោយសារតែហេតុផលប្រតិកម្មផ្លូវអារម្មណ៍ខ្លាំងពេក។ គាត់ក៏បានបន្ថែមទៀតថា ប្រសិនបើនាងត្រូវបានគេទុកឱ្យព្យាបាលនៅពេលក្រោយ នាងនឹងស្លាប់ដោយសារគាំងបេះដូង។

គាត់បាននិយាយថា "បញ្ហានេះកើតឡើងចំពោះឪពុកម្តាយវ័យក្មេង។ ប្រសិនបើវាមិនមែនដោយសារតែរបបអាហារគ្មានតុល្យភាព នោះវាបណ្តាលមកពីអារម្មណ៍ផ្លូវចិត្ត។ អ្នកជំងឺភាគច្រើនដែលមានបញ្ហានេះគឺជាម្តាយវ័យក្មេង"។

យោងតាមសារព័ត៌មានចិន  China Press បានឱ្យដឹងថាម្ដាយរូបនេះបានផ្ទុះកំហឹងជាមួយកូនរបស់នាង ដោយសារតែការលំបាកក្នុងការសិក្សាពួកគេ ដោយនាងមិនរំពឹងថាអារម្មណ៍តុកសិចនេះកើតឡើងភ្លាមៗបែបនេះទេ។

អ្នកជំនាញចិត្តវិទ្យា បានណែនាំឪពុកម្តាយឱ្យអនុវត្តតុល្យភាពអារម្មណ៍នៅពេលបង្រៀនការងារសាលាដល់កូនៗរបស់ពួកគេ។ ការមានអារម្មណ៍រំជើបរំជួលពេកក្នុងការសិក្សារបស់កូនអ្នក ក៏នឹងធ្វើឱ្យពួកគេប្រឈមមុខនឹងសម្ពាធដែរ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab