ញាក់សាច់! សាលាមួយរបស់អង់គ្លេសអបអរខួបកំណើតគម្រប់ ៧០ ឆ្នាំដល់សេកមួយក្បាល

សេកប្រចាំសាលាមួយក្បាល បានប្រារព្ធពិធីខួបកំណើតអាយុ ៧០ឆ្នាំរបស់វា ជាមួយនឹងពិធីជប់លៀងដ៏អស្ចារ្យមួយ។ នេះបើយោងតាមវេបសាយ BBC ចេញផ្សាយកាលពីថ្ងៃអង្គារម្សិលមិញ។

សេកឈ្មោលចំណាស់ចេះនិយាយមានឈ្មោះ Sim មួយក្បាលនេះ ត្រូវបានច្រៀងចម្រៀងអបអរថ្ងៃខួបកំណើតដោយក្រុមចម្រៀងប្រចាំសាលា Rouge Bouillon School ក្នុងរដ្ឋធានី St Helier ក្នុងកោះ Jersey ស្ថិតនៅច្រកសមុទ្រអង់គ្លេស និងទទួលបាននំខេកដ៏ពិសេសផងដែរពីហ្វូងមនុស្ស។

សេកតំបន់អាម៉ាហ្សូនមួយក្បាលនេះ ត្រូវបានចិញ្ចឹមនៅឯសាលាមួយនេះចាប់តាំងពីឆ្នាំ១៩៨៨។ ក្នុងឆ្នាំ១៩៩១ Sim អាចបន្តរស់រានមានជីវិតនៅក្នុងអគ្គិភ័យមួយ ដែលបានបំផ្លាញផ្នែកមួយចំនួននៅអគារសាលា។

សិស្សសាលាតែងតែជួយថែរក្សាវា ផ្តល់ចំណី និងលាងសម្អាតទ្រុងរបស់វាជាប្រចាំ។

Sim គឺជាសមាជិកដែលមានអាយុវែងពិសេសបំផុតនៃប្រភេទពូជសេក ខណៈដែលសេកអាម៉ាហ្សូនភាគច្រើនមិនអាចរស់នៅយូរជាង ៥០ឆ្នាំនោះទេ។

វាបានផ្លាស់ទីលំនៅទៅកាន់សាលាមួយនេះ បន្ទាប់ពីបានរស់នៅក្នុងហាងលក់តុក្កតាមួយដែលបានបិទទ្វារទៅហើយ។

សិស្សម្នាក់បាននិយាយថា Sim គឺជាដៃគូដ៏អស្ចារ្យមួយដែលចំណាយពេលជាមួយអ្នក ប្រសិនបើអ្នកមានអារម្មណ៍ឯកោ។

អនុប្រធានសាលាលោកស្រី Jess Doyle បានពិពណ៌នាអំពីសេកវ័យចំណាស់មួយក្បាលនេះថា វាបានក្លាយជា "ផ្នែកធំមួយនៃសាលា" ក្នុងអំឡុងពេល៣០ឆ្នាំរបស់លោកស្រីក្នុងវិស័យអប់រំ។

លោកស្រីបាននិយាយថា "នៅពេលដែលសិស្សក្មេងៗចំណូលថ្មីមកដល់សាលា ដែលប្រហែលជាមិននិយាយភាសាអង់គ្លេស យើងនាំពួកគេទៅជួបវា ហើយវាធ្វើឱ្យពួកគេមានអារម្មណ៍ស្វាគមន៍យ៉ាងខ្លាំង"។

លោកស្រីបានបន្ថែមថា "មនុស្សរាប់ពាន់នាក់" នៅទូទាំងកោះមួយនេះច្បាស់ជាមានអនុស្សាវរីយ៍ល្អជាមួយ Sim"៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab