កុំចេះតែហ៊ានជាមួយស្រីស្អាត! ពីឡុតយន្តហោះចិនម្នាក់ត្រូវបានហាមឃាត់បើកបរយន្តហោះអស់មួយជីវិត ក្រោយពីអនុញ្ញាតឱ្យអ្នកដំណើរស្រីម្នាក់ថតនៅកាប៊ីនបើកបរ

អ្នកបើកយន្តហោះជនជាតិចិនម្នាក់ ត្រូវបានហាមឃាត់មិនបើកបរយន្តហោះអស់មួយជីវិត បន្ទាប់ពីរូបថតមួយសន្លឹកបានរាលដាលយ៉ាងឆាប់រហ័សលើអ៊ីនធឺណេត ដោយបង្ហាញអ្នកដំណើរស្រីម្នាក់កំពុងស្ថិតនៅក្នុងកាប៊ីនបើកបរ។ នេះយោងតាមវេបសាយ BBC ចេញផ្សាយកាលពីថ្ងៃអង្គារម្សិលមិញ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា រូបថតនេះត្រូវបានថតនៅខែមករាលើជើងហោះហើរ Air Guilin ពីទីក្រុង Guilin ទៅទីក្រុង Yangzhou ប៉ុន្តែត្រូវបានចែកចាយយ៉ាងទូលំទូលាយនៅសប្តាហ៍នេះ ដែលបណ្តាលឱ្យក្រុមហ៊ុនអាកាសចរណ៍មួយនេះចាត់វិធានការ។

វាបង្ហាញពីស្ត្រីម្នាក់កំពុងអង្គុយនៅក្នុងកាប៊ីនបើកបរ ដោយមានអាហារសម្រន់ដាក់នៅក្បែរនាង។

ក្រុមហ៊ុនអាកាសចរណ៍ Air Guilin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកបើកយន្តហោះបានរំលោភបទបញ្ជាសុវត្ថិភាពផ្លូវអាកាស។

យោងតាមវេបសាយរដ្ឋចិន The Global Times បានឱ្យដឹងថា រូបថតមួយសន្លឹកនេះដំបូងឡើយត្រូវបានបង្ហោះកាលពីថ្ងៃទី៤ ខែមករា ប៉ុន្តែវាបាននាំឱ្យមានការចាប់អារម្មណ៍ពីក្រុមហ៊ុនអាកាសចរណ៍ខាងលើកាលពីថ្ងៃអាទិត្យថ្មីៗនេះ បន្ទាប់ពីរូបថត Screenshot នៃការបង្ហោះរបស់អ្នកដំណើរក្នុងរូបភាព បានចាប់ផ្តើមចែកចាយយ៉ាងទូលំទូលាយនៅលើបណ្តាញសង្កមចិន Weibo។

រូបមួយសន្លឹកនេះបានបង្ហាញពីទិដ្ឋភាពដែលនាងបានលើកដៃធ្វើសញ្ញា V  ដែលជាការពេញនិយមនៅក្នុងប្រទេសចិន ដោយរួមមានចំណងជើងថា "អរគុណដល់កាពីទែន។ ពិតជាសប្បាយខ្លាំងណាស់"៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab