សមត្ថកិច្ចចម្រុះខណ្ឌច្បារអំពៅចុះត្រួតពិនិត្យរដ្ឋបាលរកឃើញជនសង្ស័យ៣នាក់ពាក់ព័ន្ធគ្រឿងញៀន

ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅ  បានចុះត្រួតពិនិត្យរដ្ឋបាល នាម៉ោង៤ល្ងាចនៅ ចំណុច៦ភូមិ រួមមាន ភូមិដើមស្លែង១  ភូមិដើមចាន់១ ភូមិកណ្តាល១  ភូមិដើមចាន់ ភូមិកណ្តាល ភូមិដើមស្លែង ក្នុងសង្កាត់ច្បារអំពៅ២ បានត្រួតពិនិត្យផ្ទះជួល ៥០ បន្ទប់៥០ គ្រួសារ រកឃើញជនសង្ស័យ៣នាក់ ពីបទប្រើប្រាស់សារធាតុញៀន ។

សមត្ថកិច្ចនិយាយថា  ជនសង្ស័យ៣នាក់រួមមាន  ១-ឈ្មោះ ខាន់ ណារ៉ា ភេទប្រុស អាយុ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដើមចាន់១ សង្កាត់ច្បារអំពៅ២ ,២-ឈ្មោះ ឡេ មិនតេវ  ភេទប្រុស អាយុ ១៩ ឆ្នាំ ជនជាតិយួន មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២និង៣-ឈ្មោះ ពេញ សំណាង ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរកមិនពិតប្រាកដ ស្នាក់នៅភូមិដើមចាន់។ ដកហូតឧបករប្រើប្រាស់ចំនួន២កំប្លេ  ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់បានបញ្ជូនទៅអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab