កម្មករសំណង់ម្នាក់ឆក់ចរន្តអគ្គិសនីស្លាប់នៅក្នុងការដ្ឋានសំណង់បុរីប៉េងហួត

ភ្នំពេញ ៖ មានករណីកម្មករសំណង់ម្នាក់ឆក់ចរន្តអគ្គិសនីស្លាប់នៅក្នុងការដ្ឋានសំណង់បុរីប៉េងហួតផ្លូវជាតិលេខ១ភូមិបឹងឈូកសង្កាត់និរោធ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញកាលពីថ្ងៃទី៥វិច្ឆិកាឆ្នាំ២០១៩វេលាម៉ោង៨និង២៣នាទី។
    
ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះឆេង សំអាង ភេទប្រុសអាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ផ្នែកបំពង់អគ្គីភ័យមានស្រុកកំណើតភូមិជើងភ្នំឃុំកក់ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពី មានទីលំនៅស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
     
ប៉ូលិសបន្តថា កាលពីថ្ងៃទី៥វិច្ឆិកាឆ្នាំ២០១៩ម៉ោង៨និង២៣នាទីជនរងគ្រោះជាកម្មករសំណង់ផ្នែកចាប់បំពង់អគ្គីភ័យនៅចំណុចទីតាំងខាងលើរួមជាមួយកម្មករម្នាក់ទៀតឈ្មោះសែម សុគន្ធ បានរៀបចំម៉ូទ័រស្វានចាប់បំពង់អគ្គីភ័យដោយពេលនោះជនរងគ្រោះជាអ្នកកាន់ម៉ូទ័រស្វានលើរន្ទាដែកដើម្បីស្វានបេតុង។

ចំណែកឈ្មោះសែម សុគន្ធ នៅឈរខាងក្រោមដោតខ្សែម៉ូទ័រចូលហ្រ្វីភ្លើងភ្លាមនោះស្រាប់តែឆក់ជនរងគ្រោះពីលើរន្ទាមកក្រោមដួលទៅលើបេតុងបាត់បង់ស្មាតី។ពេលនោះក្រុមកម្មករបាននាំគ្នាធ្វើចលនាបានប្រហែល៥នាទីនៅតែមិនដឹងខ្លួន។

ពេលនោះកម្មករម្នាក់ទៀតមិនស្គាល់ឈ្មោះបានយកម៉ូតូបើកដឹកយកមកពេទ្យជាមួយឈ្មោះសែម សុគន្ធដើម្បីជួយសង្រ្គោះ។ពេលមកដល់មន្ទីរពេទ្យបាននាំជនរងគ្រោះចូលបន្ទប់សង្គ្រោះបន្ទាន់ធ្វើការសង្គ្រោះគ្រូពេទ្យបានធ្វើការសង្គ្រោះរយៈពេលប្រហែល៣០នាទីគ្រូពេទ្យប្រាប់ថា«ជនរងគ្រោះបានស្លាប់បាត់ហើយ»។
     
តាមការពិនិត្យរបស់សមត្ថកិច្ចចម្រុះខាងកោសល្យវិច័យរាជធានីភ្នំពេញថា ស្លាប់ដោយឆក់ចរន្តអគ្គីសនី។បច្ចុប្បន្នសពប្រគល់ឱ្យក្រុមគ្រួសារឈ្មោះសែម សុគន្ធ ត្រូវជាពូយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab