ករណីកម្រ! ម្ចាស់ម៉ូតូស្រវឹងសន្លប់ស្ដូកស្ដឹងទៅហើយ ចោរប្លន់ម៉ូតូមិនបានសម្រេចទៀត

ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងជោកជាំសន្លប់បាត់ស្មារតីនៅលើសួនច្បារនៅមុខសាលាបឋមសិក្សាជម្ពូវ័ន  ស្រាប់តែមានជនសង្ស័យមិនស្គាល់មុខមួយក្រុមបានធ្វើសកម្មភាពកាច់សោកលួចយកម៉ូតូរបស់គាត់ តែសំណាងល្អត្រូវប៉ូលិសប៉ុស្តិ៍រដ្ឋបាលចោមចៅទី៣ កំពុងល្បាតក៏ប្រទះឃើញជួយអន្តរាគមន៍យកបានមកវិញនៅវេលាម៉ោង១២និង៥នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងឡើយគេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដា ឌ្រីមសង់ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GA.2417ជិះតាមបណ្តោយផ្លូវជាតិលេខ៤ ទិសដៅពីលិចមកកើតដោយស្ថានភាណស្រវឹងស្រា ។ខណៈមកដល់កន្លែងកើតហេតុខាងលើ គាត់ក៏បានឈប់ម៉ូតូហើយក៏ដើរទៅលើសួនច្បារ ដោះអាវដេកលើស្មៅ លង់លក់យ៉ាងស្កប់ស្កល់។

ភ្លាមនោះក៏មានជនសង្ស័យមិនស្គាល់មុខមួយក្រុម បានធ្វើសកម្មភាពកាច់សោកលួចយកម៉ូតូរបស់គាត់ តែសំណាងល្អត្រូវបានប៉ូលិសប៉ុស្តិ៍រដ្ឋបាលចោមចៅទី៣ កំពុងធ្វើការល្បាតក្នុងមូលដ្ឋាន ក៏ប្រទះឃើញ ជនសង្ស័យមានការភ័យខ្លាច ក៏ទុកម៉ូតូចោលរត់គេចខ្លួនបាត់តែម្តង។

បើតាមសម្តីជនរងគ្រោះបន្ទាប់ពីស្បាងស្រាបន្តិចបានប្រាប់ថា ខ្លួនទើបនឹងត្រឡប់មកពីកម្មវិធីនៅឯផ្ទះបងថ្លៃ ដោយស្រវឹងស្រាខ្លាំងហើយងងុយដេកពេក ក៏មកដល់ចំណុចកើតហេតុខាងលើក៏ដោះអាវដេកលង់លក់តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចហៅជនរងគ្រោះទៅធ្វើកំណត់ហេតុនៅឯប៉ុស្តិ៍រដ្ឋបាលចោមចៅទី៣ រួចប្រគល់ម៉ូតូឱ្យទៅជនរងគ្រោះវិញ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab