ឃាត់ជនសង្ស័យ​៣នាក់​ បន្ទាប់​ពីឆែកឆេររកឃើញឧបករណ៍លួចគាស់បន្ទប់កម្មករ

ភ្នំពេញ ​៖​ បន្ទាប់ពីមានសេចក្តីរាយ​ការណ៍​មកថាមានក្រុមក្មេងទំនើង​ ប្រើប្រាស់សារធាតុញៀន​និងលួចគាស់ផ្ទះ,បន្ទប់ជួលកម្មករ កម្លាំងប៉ូលិស​ប៉ុស្តិ៍​ចោមចៅ​ទី​៣​ បានឃាត់ជនសង្ស័យ៣នាក់កំពុង​ជិះម៉ូតូមួយគ្រឿង​រួចបានឆែកឆេរ​រកឃើញ​ដែកចុងស្រួចសម្រាប់កាច់សោកម៉ូតូ​ចំនួន​១យកមកសួរនាំនៅប៉ុស្តិ៍នៅវេលាម៉ោង​៨និង១០​ នាទីយប់​ថ្ងៃ​ទី​៥​ វិច្ឆិកា​២០១៩​ នៅចំណុចផ្លូវបេតុង​ ភូមិជម្ពូវ័ន២​ សង្កាត់​ចោមចៅ​ទី​៣​ ខណ្ឌពោធិ៍សែនជ័យ​។ 

ប៉ូលិសនិយាយថា ជនសង្ស័យ​ទាំង៣នាក់រួមមានទី១​- ឈ្មោះ​ ជា​ ពិ​ន​ ភេទប្រុស​អាយុ​២៤​ មានស្រុកកំណើត​ ភូមិ​ព្រែកហម​ ឃុំព្រែកស្តី​ ស្រុកកោះធំ​ កណ្ដាល​។ ស្នាក់នៅភូមិជម្ពូវ័ន២​ សង្កាត់​ចោមចៅ​ទី​៣​ ខណ្ឌពោធិ៍សែនជ័យ​,២.ឈ្មោះ​  វ៉ាន់​ ហេន​ ភេទ​ប្រុស​អាយុ​១៨​ ឆ្នាំ​មានស្រុកកំណើត​ ភូមិព្រែកលោក​ ឃុំព្រែកស្តី​ ស្រុកធំ កណ្តាល​​។  ស្នាក់នៅភូមិត្រពាំងថ្លឹង​ សង្កាត់ចោមចៅទី​១​ ខណ្ឌពោធិ៍សែនជ័យ​និង៣.​ឈ្មោះ​  លី​ ចិត្រ​ ភេទ​ប្រុស​អាយុ​២៥​ ឆ្នាំ​​​ មានស្រុកកំណើត​ ភូមិព្រែកលោក​ ឃុំព្រែក​ស្តី​  ស្រុកធំ ខេត្ត​កណ្តាល​។ ស្នាក់នៅភូមិជម្ពូវ័ន២​ សង្កាត់​ចោមចៅ​ទី​៣​ ខណ្ឌពោធិ៍សែនជ័យ​។(ជនសង្ស័យ​ប្រើប្រាស់សារធាតុញៀន​ទាំង៣នាក់)។ មធ្យោបាយ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ ស៊ុយស៊ីគី​និច​ពណ៌​ខ្មៅ​ពាក់ស្លាកលេខ​ភ្នំពេញ​1GK-1287 ។ 

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​ប្រគល់​ឱ្យប៉ូលិស​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែនជ័យ​ ដើម្បី​សួរនាំ​ និងបន្តអនុវត្តតាមនីតិវិធីច្បាប់៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab