ករុណា ពេជ្រ ទោះបីជួបបញ្ហាច្រើន ក៏នៅតែបំពេញបំណងជូនអ្នកមានគុណ

    ភ្នំពេញ៖ពិតជាមិននឹកស្មានដល់ថា តារាចម្រៀង ករុណា ពេជ្រ បានរៀបចំទុកដាក់ ទៅតាមបណ្តាំប៉ារបស់លោក បានល្អបែបនេះ បើទោះបី បណ្តាំនោះ ករុណា ពេជ្រ ស្ទើរតែទទួលយកមិនបាន ប៉ុន្តែខ្លួននៅតែប្រឹងតស៊ូ ធ្វើទាល់តែបានសម្រេច។ 

    ក្តីបំណងរបស់ប៉ា តារាចម្រៀង ករុណា ពេជ្រ ដែលបានផ្តែផ្តាំមុនពេលដែលគាត់ឈឺដាច់សរសៃឈាមខួរក្បាល នោះត្រូវបានករុណា ពេជ្រ រៀបរាប់តាមហ្វេសប៊ុកថា «បន្ទាប់ពីការព្យាបាលដោយ​ ដុកទរ័​ ថ្នាំពេទ្យការព្យាបាលបែបចលនា​ រៀបចំតាមព្រះពុទ្ធសាសនា​ អស់រយះពេលជិតពីរឆ្នាំហើយ គឺកូនមិនអស់សង្ឃឹមឡើយ... នៅពេលនេះកូនឆ្លៀតពេលសំរេចបំណងតាមបណ្តាំចុងក្រោយរបស់ប៉ា​មួយ​ ក្នុងចំណោមបីទៀតដែលប៉ាចង់បាន​ និង​ ផ្តាំកូនមុនពេលប៉ាដាច់សរសៃឈាមខួរក្បាល... ពេលនេះកូនព្យាយាមធ្វើអ្វីដែលអាចធ្វើទៅបានតាមអ្វីដែលប៉ាចង់បាន គឺ​ ថ្ងៃចុងក្រោយរបស់ប៉ា​ ប៉ាប្រាប់ថាចង់មកនៅជិតយាយ​ នៅភូមិខ្សាច់ស ខេត្តព្រៃវែង.... ពេលនេះកូនរកកន្លែងដែលល្អសំរាប់ប៉ាបានហើយ.... ហើយកូននឹងព្យាយាមរៀបចំកន្លែងមួយនេះអោយបានស្អាតសាកសមជូនប៉ា... ហើយកូន ធ្វើនេះមិនមែនមានបំណងប្រមាថអាយុជីវិតប៉ាទេ​ ប៉ុន្តែចង់អោយប៉ាឃើញនៅនឹងភ្នែក​ ព្រោះទាន់ប៉ានៅបើកភ្នែក ទោះបីប៉ាមិនទាន់ដឹងអ្វីទាំងអស់ក៏ដោយ​ ហើយកូនសង្ឃឹមថាពេលរៀបចំជូនប៉ារួចហើយ​ អ្វីៗនឹងចំលងគ្រោះប៉ាអោយអស់​ ហើយប៉ាបាននៅក្បែរកូនបានយូរបន្តទៀត​ ... ទោះបីពេលនេះប៉ាមិនស្គាល់កូន​ និយាយមិនកើត ក៏កូននៅតែភាពកក់ក្តៅដដែល​ ព្រោះប៉ានៅជិតកូន​ កូននៅឃើញមុខប៉ាដដែល​ ណាប៉ាណា.....ទោះបីទង្វើមួយនេះ​ កូនសឹងតែទទួលយកមិនបាន​ ប៉ុន្តែកូមនៅតែត្រៀមចិត្តទទួលយកគ្រប់ហេតុការណ៍ដែលត្រៀមនឹងកើតឡើងចំពោះកូននាពេលខាងមុខ​ ... ហើយបើខ្ញុំពិតជារើសដីកន្លែងនេះល្អ​ ហុងស៊ុយល្អជូនប៉ាខ្ញុំ​ សូម​ អោយមានអភិនិហា​ គុណនៃ​ ទឹក​ ដី​ ភ្លើង​ ខ្យល់​ កន្លែងដីជួយដល់ប៉ាខ្ញុំផង​ ...»។ 

    ករុណា ពេជ្រ ប្រាប់ថា នេះជាមូលហេតុដែលធ្វើអោយលោកដាច់ចិត្តធ្វើម៉ុង បើទោះជាពេលេនេះ ជំងឺរបស់ប៉ាលោកមិនបានធូរស្រាល ឬធ្ងន់ធ្ងរទៅមុខទៀត តែលោកថាធ្វើបែបនេះ ទាន់ប៉ាលោកនៅបើកភ្នែកមើលឃើញ ទោះបីគាត់មិនបានដឹងឮក្តី៕  

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab