ព្រះសីហនុ ៖ និស្សិតពេទ្យម្នាក់កាលពីយប់ឈានចូល ថ្ងៃទី១៩ មិនា បានធ្វើសកម្មភាពលួចទូរស័ព្ទជនបរទេស ២គ្រឿងដែលមកទេសចរណ៏នៅក្នុងក្រុងព្រះសីហនុ ត្រូវបានប៉ូលិសឃាត់ខ្លួន។
ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ រ៉ន ចន្ថា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជានិស្សិត ពេទ្យជាប់កម្មសិក្សា ស្រុកកំណើតនៅភូមិវាលខាងជើង ឃុំស្រែអំបិល ស្រុកស្រែអំបិល. ខេត្តកោះកុង ។
ប៉ូលិសបន្តថា មុនឃាត់ខ្លួនជនសង្ស័យដែលថាជានិស្សិតពេទ្យនោះ គឺបានមកស្តារកម្មសិក្សានៅមន្ទីរពេទ្យបង្អែកចំការចេក ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ពេលចុះមកស្តារកម្មសិក្សាវិជ្ជាជីវ:ពេទ្យជាក់ស្តែង ទំនងអត់លុយចាយ បានដាច់ចិត្តលួចទូរសព្ទ័ដៃជនជាតិចិនកំពុងស្នាក់នៅផ្ទះសំណាក់២គ្រឿងដែលកំពុងបញ្ចូលថ្ម ដេកចំហបង្អួច។
មន្ត្រីប៉ូលិសបន្តថា ខណ:ពេលជនសង្ស័យធ្វើសកម្មភាព ជនរងគ្រោះបានដឹងខ្លួនទាន់ និងស្រែកឡោឆោឡើង ក៏ជាប់អន្ទាក់សមត្តកិច្ចនគរបាលក្រុងព្រះសីហនុតែម្តងទៅ។ និស្សិតពេទ្យម្នាក់នោះសមត្តកិច្ចបាន និងកំពុងកសាងសុំនុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនិតិវិធី៕
