តារាសិល្បៈជាច្រើនដួង និងបង្ហាញវត្តមាននៅផ្សារទំនើប The Bridge

    ភ្នំពេញ៖សិល្បករសិល្បការិនី និង តារាតិតុក ជាច្រើនរូបនិងបង្ហាញខ្លួននៅ អគារ The Bridge ដើម្បីចូលរួមអបអរ សម្ពោធផ្សារទំនើប The Bridge Lifestyle Mall នៅថ្ងៃទី៨ វិច្ឆិកា ២០១៩ នេះ។ 

    តារាសិល្បៈដែលចូលរួមនោះ មានដូចជា អ្នកនាង ភិន សុដាលីស ដែលជាតារាសម្ដែងល្បីល្បាញ និងតារាយុវវ័យជាច្រើនទៀតដូចជា កញ្ញា Sura កញ្ញា Stella កញ្ញា New Sreyna លោក Seak លោក Rainiedara កញ្ញា Anna និងតារាហ្វេសប៊ុកល្បីៗជាច្រើនរូបទៀត។ តារាទាំងនេះ នឹងបង្ហាញខ្លួនថតរូបចាប់ពីម៉ោង២រសៀលថ្ងៃទី៨ វិច្ឆិកា តទៅ អមដោយការលេងហ្គេម និងមានការ Show សប្បាយៗជាច្រើនទៀត ដើម្បីកងរំពងថ្ងៃសម្ពោធផ្សារដ៏ធំ និងទំនើបអស្ចារ្យមួយនេះ។ នេះជាផ្សារទំនើបកម្រិតអន្តរជាតិ នៅកណ្ដាលរាជធានីដ៏ទាក់ទាញ ដោយគ្រាន់តែមានការប្រកាសថាបើកសម្ពោធ ក៏មានការចាប់អារម្មណ៍មិនធម្មតាទៅហើយ។ ផ្សារនេះមានកម្ពស់៥ជាន់ មានហាងលក់ទំនិញ និងភោជនីយដ្ឋាន ប្រមាណជាង 80 កន្លែង ខណៈដែលនៅជាន់ផ្សេងៗ គឺជាកន្លែងស្នាក់នៅ សណ្ឋាគារ  ការិយាល័យផ្សេងៗកម្រិតVIP និង ក្រុមហ៊ុនអចលនទ្រព្យ។ 

    ផ្សារនេះ បានបើកសាកល្បងចំនួនជាង៦ខែមកហើយ ដោយគេកត់សម្គាល់ថា ដ្បិតតែមិនទាន់សម្ពោធ តែបានជាប់ឈ្មោះជាផ្សារទំនើបឈានមុខគេនៅក្នុងប្រទេសកម្ពុជា ដែលមានហាងលក់ទំនិញផលិតផលក្នុងស្រុក និងអន្តរជាតិដ៏ល្បីល្បាញឈានមុខគេពេញទាំងប្រាំជាន់ខាងក្រោម ចាប់ពីជាន់ផ្ទាល់ដី ដល់ ជាន់ទី 3AF នៃអគារ The Bridge រួចទៅហើយ។ 
ផ្សារកម្រិតអន្តរជាតិនេះ ប្រកាសកាត់ខ្សែបូ បើកសម្ពោធនៅថ្ងៃទី៨ វិច្ឆិកា ឆ្នាំ២០១៩ ចាប់ពីវេលាម៉ោង២រសៀលតទៅ ដោយក្រៅពីមានវត្តមានឥស្សរជនល្បីៗ តារាសិល្បៈ និងអ្នកលេងហ្វេសប៊ុកល្បីៗ ដែលត្រូវបានគេរៀបរាប់ឈ្មោះ ក៏ត្រូវគេរំពឹងថា នឹងបង្ហាញខ្លួនយ៉ាងកុះករផងដែរ។ 

    តារាទាំងនេះ មិនត្រឹមតែផ្ដល់ភាពសប្បាយរីករាយ ដល់ហ្វេនៗរបស់ខ្លួនក្នុងថ្ងៃបើកសម្ពោធប៉ុណ្ណោះទេ តែក៏នឹងនាំផ្លូវអ្នកចូលរួមអោយស្គាល់ពីចំណុចពិសេសនៅក្នុងផ្សារទំនើបនេះ ដែលមានដូចជា ភោជនីយដ្ឋាន ហាងភេសជ្ជៈ ហាងសំលៀកបំពាក់ ដ៏ល្អប្រណីតលំដាប់កំពូលរបស់ពិភពដែលកំពុងបើកដំណើរការនៅក្នុងផ្សារនោះផងដែរ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab