លួចម៉ូតូបាន៧គ្រឿង,លើកនេះអស់លក្ខណ៍ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញវ៉ៃខ្នោះ

ភ្នំពេញ ៖ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការពាក់ព័ន្ធករណីលួចម៉ូតូដើម្បីផ្តន្ទាទោសតាមច្បាប់ នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

មន្ត្រីអាវុធហត្ថនិយាយថា ជនសង្ស័យឈ្មោះ ហេង ឌី ហៅទុយ ភេទប្រុស អាយុ ៣១ឆ្នាំ គឺជាមុខសញ្ញាសង្ស័យពាក់ព័ន្ធករណីលួចយ៉ាងសកម្ម ដែលកម្លាំងអាវុធហត្ថតាមប្រមាញ់កន្លងមក។នៅយប់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលេម៉ោង១១និង៣៥នាទីយប់ ខណៈដែលជនសង្ស័យរូបនេះបន្តចេញធ្វើសកម្មភាព នៅចំណុច មុខផ្ទះណេតលេខ៩២ ផ្លូវ១០៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ក៏ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌចំការមន ធ្វើការស្ទាក់ឆែកឆេររកឃើញដែកអក្សរT ចំនួន៤ ដែលជនសង្ស័យបានធ្វើទុកសម្រាប់លួចកាច់សោក យកម៉ូតូរបស់ប្រជាពលរដ្ឋ និងឈានដល់ការដកហូតបានម៉ូតូ ០១គ្រឿង ម៉ាក MSX ពណ៌ខ្មៅ ដែលជនសង្ស័យលួចបានរួចយកទៅលាក់ទុកនៅកន្លែងផ្ញើម៉ូតូ។

ក្រោមវិធានការជំនាញរបស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យខាងលើបានសារភាពថា ឧបករណ៍ដែកអក្សរ T ដែលសមត្ថកិច្ចអាវុធហត្ថដកហូតបាន គឺរូបគេធ្វើទុកសម្រាប់លួចកាច់សោក យកម៉ូតូរបស់ប្រជាពលរដ្ឋ។

ហេង ឌី ហៅទុយសារភាពបន្តថា ក្នុងអំឡុងឆ្នាំ២០១៩នេះ រូបគេ រួមជាមួយបក្សពួក ០៤នាក់ទៀត មាន ឈ្មោះ វី ,គុណ ,វ៉ា និងឈ្មោះ ហួរ ធ្លាប់បានធ្វើសកម្មភាពលួចកាច់ ក ម៉ូតូប្រជាពលរដ្ឋ បានចំនួន ០៧គ្រឿង មាន ម៉ាក Click ពណ៌សលាយទឹកមាស ,ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ,ម៉ាក វីវ៉ា ពណ៌ខ្មៅ ,ម៉ាក ស្មាស ពណ៌ខ្មៅ ,ម៉ាក ហុងដាគុប ពណ៌ទឹកប្រាក់ ,ម៉ាកសង់កូរ៉េ ពណ៌ក្រហម និងម៉ាក MSX។ រាល់លើកមុនធ្វើសកម្មភាពលួច គឺពួកគេតែងតែប្រើប្រាស់គ្រឿងញៀន ជាមុនសិន៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab