អ៊ីស្រាអែលដកប៉ូលិសស្រីម្នាក់ដូចស្ពៃ បន្ទាប់ពីនាងបាញ់បុរសប៉ាឡេស្ទីនម្នាក់ពីក្រោយខ្នងទុកជាការកម្សាន្ត

នេះគឺជាទិដ្ឋភាពដ៏គួរឱ្យភ្ញាក់ផ្អើល ដែលប៉ូលិសស្រីអ៊ីស្រាអែលម្នាក់ ត្រូវគេថតបានកំពុងបាញ់បុរសប៉ាឡេស្ទីនម្នាក់ពីក្រោយខ្នង ពោល "ដើម្បីតែបង្កើតការកម្សាន្តសប្បាយមួយមុខគត់" សម្រាប់ពួកគេ។

វីដេអូបែកធ្លាយដែលគេជឿថាបានមកពីតំបន់ត្រួតពិនិត្យ al-Zaim checkpoint ស្ថិតនៅក្រៅរដ្ឋធានីហ្ស៊េរុយសាឡិមរបស់អ៊ីស្រាអែល បានបង្ហាញបុរសរងគ្រោះត្រូវគេជាន់ឈ្លីដួលទៅនឹងកម្រាលឥដ្ឋដោយភាពឈឺចាប់ បន្ទាប់ពីត្រូវគ្រាប់កាំភ្លើងជ័រ។

ការចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍អ៊ីស្រាអែល បានបង្ហាញឱ្យឃើញពីវីដេអូដ៏ឃោរឃៅ ឆ្លុះបញ្ចាំងពីមន្រ្តីព្រំដែនកំពុងស្រែកដាក់បុរសវ័យក្មេងនោះឱ្យ "ចាកចេញពីទីនេះ!" ជាភាសាអារ៉ាប់។

បន្ទាប់មកមន្រ្តីល្បាតមួយរូបបានភ្ជង់កាំភ្លើងទៅលើបុរសជនជាតិប៉ាឡេស្ទីនរូបនេះ ដែលបានលើកដៃឡើងលើ និងចាប់ផ្តើមដើរចេញទាំងស្ងប់ស្ងាត់។

ទោះជាយ៉ាងណា ទូរទស្សន៍ Channel 13 របស់អ៊ីស្រាអែលបានរាយការណ៍ថា បន្ទាប់មកប៉ូលិសបានបន្តស្រែកពីការណែនាំផ្ទុយគ្នាទៅលើគាត់ ខណៈគាត់បានចាប់ផ្តើមស្លន់ស្លោរ មុនពេលប៉ូលិសម្នាក់ក្នុងចំណោមនោះបានបាញ់គាត់ពីក្រោយខ្នង។

ទូរទស្សន៍ខាងលើបានរាយការណ៍ដោយស្រង់សម្តីប៉ូលិសនោះថា បុរសជនជាតិប៉ាឡេស្ទីនរូបនេះមិនមានរបួសធ្ងន់ធ្ងរអ្វីទេ ទោះបីជាសារព័ត៌មាន Haaretz អ៊ីស្រាអែល បានរាយការណ៍ថា គាត់ទទួល "រងរបួសធ្ងន់ធ្ងរ" ក៏ដោយ។

ប៉ូលិសអ៊ីស្រាអែលបាននិយាយថា ពួកគេបានដកប៉ូលិសបង្កហេតុចេញពីកងកម្លាំង បន្ទាប់ពីបានស្វែងយល់ពីឧបទ្ទវហេតុនេះ ខណៈប៉ូលិសផ្សេងទៀតដែលពាក់ព័ន្ធ ត្រូវបានចាត់តាំងតួនាទីថ្មី៕

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab