ជនសង្ស័យ​ឃាតកម្ម​ពីរ​នាក់​ហែក​គុក​រត់​ដោយ​សុវត្ថិភាព​តាម​ប្រហោង​តូច​មួយ​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា​

​ប៉ូលិស​បាន​បញ្ចេញ​រូបភាព បង្ហាញ​ពី​របៀប​ដែល​ជនសង្ស័យ​ឃាតកម្ម​ពីរ​នាក់ ហែក​គុក​ដែល​ស្ទើរ​មិនអាច​ទៅរួច​នៅក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា​។ នេះ​យោងតាម BBC ផ្សាយ​ថ្ងៃ​ពុធ​នេះ​។ 

​ជនសង្ស័យ​ឈ្មោះ Santos Samuel Fonseca វ័យ ២១​ឆ្នាំ និង Jonathan Salazar វ័យ ២០​ឆ្នាំ​បាន​លូន​ចេញ​តាម​ប្រហោង​ទំហំ ៥៥​សង់ទីម៉ែត្រ​មួយ ដែល​ពួកគេ​បាន​កាត់​នៅ​ពិ​ដាន​ក្នុង​បង្គន់​នៅឯ​ពន្ធនាគារ​កើតហេតុ​ក្នុង​ទីក្រុង Salinas ភាគខាងត្បូង​ទីក្រុង San Francisco​។​

​ការិយាល័យ​ប៉ូលិស​ក្នុង​តំបន់​និយាយថា បុរស​ទាំងពីរ​នាក់​នោះបាន​បន្លំ​ខ្លួន​នៅ "​ចំណុច​មិនអាច​ចាប់បាន​" មួយ​។​

​ពួកគេ​ទាំងពីរ​នាក់​កំពុង​រង់ចាំ​ការជំនុំជម្រះ​ពីបទ​ឃាតកម្ម​ដាច់ដោយឡែក​ពីគ្នា នៅពេល​ពួកគេ​បាន​រត់គេចខ្លួន​កាលពី​ថ្ងៃអាទិត្យ​។​

​បច្ចុប្បន្ន​ការិយាល័យ​ប៉ូលិស​កំពុងផ្តល់​រង្វាន់​ជា​ទឹកប្រាក់​ចំនួន ៥.០០០ ដុល្លារ  សម្រាប់​ព័ត៌មាន​អំពី​ទីតាំង​របស់​ជនសង្ស័យ​ទាំងពីរ​៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab