adverise with khmeread 261449d7 d4a2 466a ae9b b0496021e103

មេ​រង​យោធា​ខេត្តរតនគិរី​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់

      រតនគិរី ​៖ បុរស​វ័យ​ចំណាស់​ម្នាក់​បាន​រងរបួស​ធ្ងន់​បន្ទាប់ពី​គាត់​បាន​ជិះ​ម៉ូតូ​ចេញពី​ផឹក​ស៊ីស្ថិតក្នុង​សភាព​ស្រវឹង​ជោកជាំ​ក៍បាន​បើក​ម៉ូតូ​រេច​ង្គូ​ត​ពេញ​ផ្លូវ​ទៅ​ប៉ះ​នឹង​កញ្ចក់​រថយន្ត​មួយគ្រឿង​កំពុងធ្វើដំណើរ​បញ្ច្រស់​ទិស​គ្នា​បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​រងរបួស​ធ្ងន់​ហើយ​បាន​ស្លាប់​ពេល​បញ្ជូន​ដល់​ពេទ្យ​។​

      គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​១០​នាទី​រសៀល​ថ្ងៃទី​១៩​ខែ​មិនា​ឆ្នាំ​២០១៦​នៅត្រង់ចំណុច​ភ្នំ​កូន​សេក តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦​ស្តិ​ត​ក្នុងភូមិ​តា​អង​១ ឃុំ​តា​អង ស្រុក​កូន​មុំ ខេត្តរតនគិរី​។​

    ​​  លោក ទូច ផា​លី នាយរង​ប៉ុ​ស្ថ៍​តា​អង​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ម្នាក់ឯង​ម៉ាក​ឌ្រី​ម​សង់​សេរី​ឆ្នាំ​២០១៤​ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ រតនគិរី​១c.៤៣៧៥ បើកបរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ជនរងគ្រោះ​មានឈ្មោះ​សា មិ​សា​លាវ ភេទ​ប្រុស អាយុ​៦០​ឆ្នាំ​ជនជាតិ​គ្រឹ​ង បាន​រងរបួស​ធ្ងន់​ត្រង់​ក្បាល និង​មាន​ទីលំនៅ​ភូមិ​កើតហេតុ​ខាងលើ​។​

      លោក​នាយរង​ប៉ុស្តិ​បាន​បន្តទៀតថា រថយន្ត​បង្ករ​ម៉ា​កវី​ហ្គោ​ពណ៍​ទឹកមាស​ពាក់​ស្លាក​លេខ​ភ្នំពេញ​២J.៥៤៦៤ បើកបរ​ក្នុងទិសដៅ​បញ្ច្រស់​គ្នា​ពី​ជើង​ទៅ​ត្បូង​អ្នកបើកបរ​មានឈ្មោះ​ហ៊ុន ប៉ាក ភេទ​ប្រុស អាយុ​៥០​ឆ្នាំ បច្ចុប្បន្ន ជា​មេ​បញ្ជ​ការ​តំបន់​ប្រ​ត្តិ​ការ​សឹក​រង​ខេត្តមណ្ឌលគិរី​។ ចំណែក​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សាមុយ​ដឹក​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅឯ​មន្ទីរពេទ្យបង្អែក​ខេត្ត​ក៍​ស្លាប់​តែម្តង​។​

      ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះមក​អន្តរាគមន៍ នឹង​វាស់វាង​យក​រថយន្ត​នឹង​ម៉ូតូ​មក​រក្សាទុក​នៅ​ប៉ុស្តិ​នគ​បាល​រដ្ឋបាល​អូ​ចេង​ដើម្បី​រងចាំ​ធ្វើការ​ដោះស្រាយ​នៅពេល​ក្រោយ​៕​.

adverise with khmeread

មតិយោបល់