កូនគំរូ! លេងហ្គេម២៤ម៉ោងលើ២៤ម៉ោង ដល់ថ្នាក់ឪពុកម្តាយលើកបាយលើកទឹកឱ្យស៊ីដល់បន្ទប់ លទ្ធផលចុងក្រោយស្លាប់ដោយសារអង្គុយលេងភ្លេចដេក

គ្រប់គ្នាទន្ទឹងចាំថ្ងៃវិស្សមកាលសាលាមកដល់ដើម្បីបានជួបជុំគ្រួសារឬលំហែកាយយកខ្យល់បរិសុទ្ធនៅខាងក្រៅ។ ប៉ុន្តែឪពុកម្តាយបច្ចុប្បន្នមិនដែលរំពឹងទទួលបានរឿងដូច្នេះទេ ព្រោះក្មេងៗឥឡូវវក់លេងហ្គេមភ្លេចបាយភ្លេចទឹកអស់ហើយ។ តួយ៉ាងដូចករណីក្មេងប្រុសជំទង់ជនជាតិថៃឈ្មោះ Piyawat Harikun អាយុ ១៧ ឆ្នាំម្នាក់នេះអ៊ីចឹង ប្រហែលយកពេលវិស្សមកាលទៅប្រើហួសហេតុពេកហើយ។ 

កាសែត Daily Mail បានរាយការណ៍កាលពីថ្ងៃពុធទី៦វិច្ឆិកាថា Piyawat Harikun បានចាប់ផ្តើមវិស្សមកាលរបស់ខ្លួនតាំងពីចុងខែតុលា ដោយចំណាយពេលគ្រប់វិនាទីលេងហ្គេមមានគ្នាចម្រុះនៅលើកុំព្យូទ័រ។ 

ឪពុកម្តាយរបស់ក្មេងនេះបានប្រាប់កាសែតអង់គ្លេសនេះថា កូនគាត់លេងហ្គេមដាច់យប់រហូតថ្ងៃឡើងទាញវាំងននបាំងពន្លឺព្រះអាទិត្យដើម្បីបន្តលេងហ្គេមនៅផ្ទះគ្រួសារនៅទីក្រុង Udon Thani ស្ថិតនៅភាគឦសាន។ 

ឪពុកម្តាយបានយកអាហារឱ្យវាស៊ីជាប្រចាំ និងលួងលោមវាឱ្យឈប់លេងហ្គេម ប៉ុន្តែវានៅតែបន្តលេងឥតស្តាប់ឪពុកម្តាយអង្វរករនោះទេ។ 

ក្នុងសារមួយបង្ហោះលើ Facebook ឪពុកបាននិយាយថា គាត់បានឃើញកូនគាត់ស្លាប់នៅក្នុងបន្ទប់កាលពីថ្ងៃចន្ទ ទី៤វិច្ឆិកា ខណៈក្បាលដាំចុះក្រោមជិតតុហ្គេម។ 

នៅគ្រាដែលគាត់រកឃើញកូនគាត់ស្លាប់ វេជ្ជបណ្ឌិតប្រកាសថា កូននេះស្លាប់ប្រហែល ៨ ទៅ ១០ ម៉ោងមុននោះទៅហើយ។ កូននេះទំនងខ្សោយបេះដូង និង ដួលធ្លាក់ពីកៅអីរបស់ខ្លួន៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab