ចេញពីធ្វើការ ជិះម៉ូតូត្រឡប់ទៅវិញផ្ទះ អកុសលជួបគ្រោះថ្នាក់ចរាចរណ៍ដល់ស្លាប់

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូចេញពីធ្វើការនៅរោងចក្រ គោលបំណងត្រឡប់ទៅផ្ទះវិញ នៅសង្កាត់ឃ្មួញ តែជាអកុសល ចេញពីរោងចក្របានបន្តិច បានជួបគ្រោះថ្នាក់ចរាចរណ៍ដល់ស្លាប់ដោយសារ ជនរងគ្រោះបានប៉ះជាមួយម៉ូតូមួយគ្រឿងទៀត ដែលបញ្ច្រាស់ទិសគ្នា ឭបណ្តាលជនរងគ្រោះដួល ចូលកង់ក្រោយខាងឆ្វេង រថយន្តបែនដឹកដី បើកមកស្របគ្នាជាមួយម៉ូតូជនរងគ្រោះកង់កិនចំក្បាលធ្លាយចេញខួរស្លាប់ភ្លាម ចំណែកអ្នកបើកបររថយន្តរត់គេចបាត់។

គ្រោះថ្នាក់នេះ កើតឡើងនៅវេលាម៉ោង៦និង២០នាទីយប់ ថ្ងៃទី ០៦ វិច្ឆិកា ២០១៩ លើកំណាត់ផ្លូវជាតិ៤ មុខក្លោងទ្វារបុរីសែនមនោរម្យខាងកើត ស្ថិតក្នុងភូមិអូរដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ រឹម សាវុធ ភេទប្រុសអាយុ៣២ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ជនរងគ្រោះជិះម៉ូតូម៉ូតូម៉ាក ហុងដាឌ្រីមសង់សេ១២៥ ស៊េរី២០១៩ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1HT-9170។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេឃើញជនរងគ្រោះ ជិះម៉ូតូម៉ាកខាងលើតាម បណ្តោយផ្លូវជាតិ៤ ក្នុងទិសដៅពីលិចទៅកើត ។លុះមកដល់ចំណុចកើតហេតុជនរងគ្រោះបានជិះទៅប៉ះជាមួយម៉ូតូមួយគ្រឿងទៀតដែលជិះបញ្ច្រាស់ទិសគ្នា បណ្តាលឱ្យជនរងគ្រោះដួល ។

ស្របពេលនោះ ក៏ចូលរថយន្តបែនដឹកដីកង់៦ម៉ាក KIA ពណ៌ពាក់ស្លាកលេខភ្នំពេញ3C-5139 បើកបរដោយបុរសម្នាក់ មកដល់កិនចំកង់ក្រោយខាងឆ្វេង បើកមកស្របគ្នាជាមួយម៉ូតូជនរងគ្រោះ កង់កិនចំក្បាលធ្លាយចេញខួរស្លាប់ភ្លាម  ចំណែកអ្នកបើកបររថយន្តរត់គេចបាត់។

បើតាមប្រភពពីសាច់ញាតិជនរងគ្រោះបានឱ្យដឹងថា ជនរងគ្រោះទើបនឹងចេញពីធ្វើការរោងចក្រ នៅម្តុំកំបូលក្នុងគោលបំណងទៅផ្ទះនៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ស្រាប់តែគេខលប្រាប់ថាជនរងគ្រោះបានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់ទៅហើយ ។

ក្រោយកើតហេតុគេឃើញមានសាច់ញាតិមកដល់ចំណុចកើតហេតុ និងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅសម្រួលចរាចរណ៍ រួមទាំងប៉ូលិសជំនាញចរាចរណ៍ខណ្ឌ សហការជាមួយចរាចរណ៍ក្រុង មកវាស់វែង រៀបចំឯកសារប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅ ភូមិបន្លាស្អិត។ ចំណែកម៉ូតូនិងរថយន្តបង្ក ត្រូវបាននាំយកទៅ រក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញដោះស្រាយនៅពេលក្រោយ ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab