រថយន្តដឹកទឹកក្រូចធុនធំមួយគ្រឿងបើកឡើងទ្រូងផ្លូវក្រឡាប់ផ្ងារកង់ច្រងាងនៅលើផ្លូវវិមានឈ្នះៗ

ភ្នំពេញ ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងកាល ពីវេលាម៉ោង៤និង១០នាទីទៀបភ្លឺ ថ្ងៃព្រហស្បតិ៍ ទី៧ ខែ វិច្ឆិកា ឆ្នាំ២០១៩ បន្ទាប់ពីរថយន្តដឹកទឹកក្រូចធុនធំមួយគ្រឿង មិនដឹងថាតៃកុងបើកបររបៀបណាទេ បានក្រឡាប់ផ្ងារកង់ច្រងាងនៅលើផ្លូវវិមានឈ្នះៗ (ទំនប់កប់ស្រូវ)ស្ថិតក្នុង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេឃើញរថយន្តដឹកទឹកក្រូចមួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3E.4444 បានធ្វើដំណើរតាមបណ្ដោយផ្លូវវិមានឈ្នះៗ(ទំនប់កប់ស្រូវ) ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនល្មម។ ខណៈមកដល់ចំណុចផ្លូវកោងក៏បួងចង្កូតមកខាងឆ្វេងដៃ​ ក៏បណ្ដាលឱ្យរថយន្តក្រឡាប់ផ្ងារកង់ឡើងច្រងាងតែម្ដង ធ្វើឱ្យរថយន្ត រងការខូចខាតយ៉ាងដំណំ និងភេសជ្ជៈមួយចំនួនរាយបាយពេញផ្លូរ។គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនបណ្ដាលឱ្យមនុស្សណាម្នាក់​រងរបួសឡើយ។ ចំណែកតៃកុងរថយន្តត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំនៅប៉ុស្តិ៍។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចទាក់ទងទៅជំនាញចរាចរណ៍​ក្រុងមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍​ជើង​គោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab