ឃាត់ជនសង្ស័យ២នាក់ពាកើព័ន្ធគ្រឿងញៀននៅមុខវត្តសំបូរមាស

ភ្នំពេញ ៖ សមត្ថកិច្ចចម្រុះខណ្ឌដង្កោបានបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនកាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង៧និង១០នាទីយប់ ត្រង់ចំណុចមុខវត្តសំបូរមាស ផ្លូវ២១៧ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោខណ្ឌដង្កោដោយឃាត់បានជនសង្ស័យ២នាក់។

ប៉ូលិសនិយាយថា ជនសង្ស័យ២នាក់រួមមាន ១-ឈ្មោះ វន សារិន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោនិង២-ឈ្មោះ អិន នាត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ។វត្ថុតាងចាប់យក ក្រាមពណ៌សថ្លាចំនួន០១កញ្ចប់ថង់តូច និងម៉ូតូ០១គ្រឿង។

ប៉ូលិសបន្តថា នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង៧យប់ កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាព ខណ្ឌដង្កោ បានចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ ត្រង់ចំណុចមុខវត្តសំបូរមាស ផ្លូវ២១៧ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោខណ្ឌដង្កោរាជធានីភ្នំពេញ ។ 

លុះដល់វេលាម៉ោង៧និង១០នាទីយប់ថ្ងៃខែឆ្នាំដដែល ក៏មានជនសង្ស័យ២នាក់ ១-ឈ្មោះ វន សារិន ភេទប្រុស អាយុ១៨ឆ្នាំនិង ២-ឈ្មោះ អិន នាត ភេទប្រុស អាយុ២០ឆ្នាំ ជិះម៉ូតូ០១គ្រឿងម៉ាកស្កូបពីមីនី ពណ៌ក្រហមស ពាក់ផ្លាកលេខ ក្រចេះ1C-2415 ពីជើងទៅត្បូងតាមផ្លូវ២១៧ ឆ្លងកាត់គោលដៅខាងលើ ។

ពេលនោះសមត្ថកិច្ចក៏បានហៅឱ្យឈប់ដើម្បីធ្វើការត្រួតពិនិត្យ ស្រាប់តែជនសង្ស័យឈ្មោះ វន សារិន ដែលអង្គុយខាងក្រោយបានទម្លាក់ក្រាមពណ៌សថ្លាចំនួន០១កញ្ចប់ថង់តូចទៅលើដី ហើយសមត្ថកិច្ចបានឃើញក៏ឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ខាងលើ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅអធិការដ្ឋានប៉ូលិសខណ្ឌដង្កោតាមនីតិវិធីច្បាប់តែម្តង៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab