សមត្ថកិច្ចចម្រុះបានចុះបង្ក្រាបពាក់ព័ន្ធករណីល្បែងអនឡាញខុសច្បាប់

ភ្នំពេញ ៖ សមត្ថកិច្ចចម្រុះបានចុះបង្ក្រាបពាក់ព័ន្ធករណី ល្បែងអនឡាញខុសច្បាប់នៅផ្ទះលេខ១០ ផ្លូវលេខ០៤ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ដឹកនាំដោយលោក សេង ហៀង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ។

ប៉ូលិសនិយាយថា ម្ចាស់ឈ្មោះ គីម អានស្រីនាថ ភេទស្រី អាយុ ២១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ០៨ ផ្លូវ០៣ ភូមិបឹងឈូក សង្កាត់និរោធ មុខរបរបកប្រែភាសាចិន ។ជាលទ្ធផលសមត្ថកិច្ចចម្រុះបានត្រួតពិនិត្យ និងឆែកឆេរហើយបានដកហូតសម្ភារៈមួយចំនួនរួមមាន  Moniter LCD ចំនួន០៨ ,CPU ចំនួន០៤ , Keyboard ចំនួន០៥ , Mouse ចំនួន០៤ ,DUR ចំនួន០១ , កូនធុងបាស ចំនួន០១គូ ,ជើងសម្រាប់ដាក់កាម៉េរា ចំនួន០២ ,ដុំwifi ចំនួន០២ , Camera ចំនួន០១ , ម៉ាស៊ីនគិតលេខ ចំនួន០៤ , ទូរស័ព្ទ ចំនួន២៤គ្រឿង , សៀវភៅធនាគារ ចំនួន០១ ,ម៉ូតូចំនួន ០២គ្រឿង (១-ម៉ាក Keeway cs  ពណ៌ប្រផេះ ផ្លាកលេខ ភ្នំពេញ 1GZ 2985និង១-ម៉ាក Yamaha Sirius ពណ៌ខ្មៅ ផ្លាកលេខ 1GH 2672)និងឯកសារមួយចំនួនទៀត។

adverise with khmeread