ក្រោយជំនន់ទឹកភ្លៀងធ្ងន់ធ្ងរ រថភ្លើងល្បឿនលឿនរបស់ជប៉ុនទាំងអស់នេះក្លាយជាដែកអេតចាយ

រថភ្លើងល្បឿនលឿនចំនួន ១០ គ្រឿង ដែលលិចលង់ដោយសារព្យុះ Hagibis កាលពីខែមុន ត្រូវបានបោះបង់ចោលក្លាយជាដែកអេតចាយ។ នេះយោងតាម BBC សរសេរនៅកាលពីថ្ងៃពុធ។

ផ្នែកមួយចំនួនរបស់រថភ្លើងនៅប្រើការបាន ប៉ុន្ដែតម្លៃរថភ្លើងទាំងមូលបានបាត់បង់ពី ១០០ លាន ទៅ ១៣៥ លានដុល្លាររួចទៅហើយ។

ខ្សែរថភ្លើងពីទីក្រុង Hokuriku ទៅទីក្រុង Shinkansen ត្រូវបានប្ដូរទៅទីក្រុង Nagano វិញ។ ព្យុះ Hagibis ដែលមានល្បឿន ២២៥ គីឡូម៉ែត្រក្នុងមួយម៉ោងបានស្លាប់ប្រជាជនជប៉ុន ៩០ នាក់ និងពន្លិចទីលំនៅរាប់ពាន់ខ្នងដោយសារទឹកជំនន់។ ហើយវា គឺជាព្យុះដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍ផងដែរ៕

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab