adverise with khmeread How to get rid of cockroaches forever checked acts 100

ធ្វើ​ដូចម្តេច​ទើប​អាច​កម្ចាត់​កន្លាត​អស់​ជា​រៀងរហូត​?

​    ​គ្មានអ្វី​គួរឱ្យ​រអើម​ជាង​ការដែល​ឃើញ​កន្លាត​នៅក្នុង​ផ្ទះ​នោះឡើយ​។ ទោះយ៉ាងណា បញ្ហា​នេះ​មិនអាច​ដោះស្រាយបាន​ដោយ​ខ្លួន​វា​នោះទេ​។ កន្លាត​ចូលមក​ផ្ទះ​របស់​អ្នក​ដោយ​គ្មាន​ការអញ្ជើញ និង​ចូលមក​នៅ​រយៈពេល​យូរ​ថែមទៀត​។ 

​    ​លោកអ្នក​អាច​រក​ផលិតផល​តាម​ហាង​ជាច្រើន​ដែល​សន្យា​ជួយ​កម្ចាត់​កន្លាត​យ៉ាង​ឆាប់រហ័ស ប៉ុន្តែ​ផលិតផល​ភាគច្រើន​មាន​លទ្ធផល​អវិជ្ជមាន​។ ផលិតផល​ទាំងនោះ​ផ្ទុក​ទៅដោយ​ជាតិគីមី​ពុល និង​មាន​ក្លិនឈួល​ខ្លាំង​ទៀតផង​។ 

​    ​សំណាងល្អ គេ​មាន​វិធី​សុវត្ថិភាព​និង​មាន​ប្រយោជន៍​ដើម្បី​កម្ចាត់​សត្វល្អិត​មួយ​នេះ​។ ខាងក្រោម​នេះ​គឺ​វិធី​ដែល​អ្នក​អាច​យកទៅ​ប្រើប្រាស់​។ 

​    ​- យក​ស៊ុត​លឿង ១ គ្រាប់​
​    ​- ម្សៅ​អាស៊ីត​បូ​រិ​ក (Boric Acid) ៥០ ក្រាម (​វា​មាន​កម្រិត​ស្រាល​មិន​គ្រោះថ្នាក់​នោះទេ​)

​    ​លាយ​គ្រឿង​ទាំងពីរ​ចូលគ្នា​រហូត​ក្លាយជា​ល្បាយ​ក្រាស់ឃ្មឹក​។ មូល​វា​ទៅជា​កូន​ដុំ​តូចៗ ហើយ​ទុកឱ្យ​ស្ងួត​។ រួចហើយ​យក​វា​ទៅ​ដាក់​តាម​កន្លុកកន្លៀត ដែល​ឧស្សាហ៍​មាន​កន្លាត​ឆ្លងកាត់​។ 

​    ​ដុំ​ម្សៅ​នេះ​ត្រូវតែ​ទុក​នៅ​កន្លែង​ដែល​កន្លាត​អាច​មើលឃើញ​។ កន្លាត​នឹងមិន​ដឹងថា​តើ​ដុំ​ម្សៅ​នេះ​ផលិត​ពីអ្វី​នោះទេ និង​ចង់ដឹងថា​តើ​មាន​អ្វី​នៅ​ខាងក្នុង​ដុំ​ម្សៅ​នោះ​។ នៅពេលដែល​ពុកមាត់​វែង​របស់​វា​ប៉ះ​នឹង​ដុំ​ម្សៅ​នេះ ពួកវា​នឹង​ចប់ ហើយនឹង​មិនអាច​បញ្ជូន​សញ្ញា​ប្រាប់​គ្នា​វា​ថា​មានរឿង​មិនល្អ​កើតឡើង​ចំពោះ​វា​នោះទេ ព្រោះ​កន្លាត​នឹង​សាប​ប្រសិទ្ធភាព​បញ្ជូន​សញ្ញា​ដោយសារតែ​ម្សៅ​អាស៊ីត​បូ​រិ​ក​។ 

​    ​ដំបូង កន្លាត​នឹង​ចាប់ផ្តើម​រុញ​ដុំ​ម្សៅ​នេះ​ទៅ​ទុក​កន្លែង​របស់​វា​ដោយ​គ្មាន​បញ្ហា​នោះទេ​។ ប៉ុន្តែ​ក្រោយ​រយៈពេល​មិន​ដល់ ៣០ ថ្ងៃ​ទេ លោក​អ្នកនឹង​កត់សម្គាល់​ឃើញ​ខ្មោច​កន្លាត​ងាប់​ពេញ​ផ្ទះ​។ ក្រោយ​រឿងនេះ​បានកើត​ឡើង កន្លាត​ផ្សេងទៀត​នឹង​ចៀសវាង​ផ្ទះ​របស់​របស់​លោកអ្នក ហើយ​លោកអ្នក​ក៏​នឹង​លែងមាន​បញ្ហា​ជាមួយ​វាត​ទៅទៀត​ដែរ​។ 

​    ​ធ្វើតាម​វិធី​នេះ​ម្តងទៀត​នៅពេល​ចាំបាច់ ប្រសិនបើ​កន្លាត​ញី​ចាប់ផ្តើម​បង្កាត់​ពូជ​ថ្មី​របស់​វា​។ 

​    ​ម្សៅ​អាស៊ី​បូ​រិ​ក​ពុំមាន​គ្រោះថ្នាក់​ដល់​អ្នក ឬ​សត្វ​ចិញ្ចឹម​របស់​អ្នក​នោះទេ ដូច្នេះ​សូមកុំ​ខ្លាច​ក្នុងការ​ប្រើប្រាស់​ម្សៅ​ទាំងនេះ​នៅក្នុង​ផ្ទះ ឬ​ការិយាល័យ​របស់​អ្នក​។​

​    ​អាស៊ី​បូ​រិ​ក​ពុំមែន​ជា​សារធាតុពុល​នោះទេ និង​ជាទូទៅ​គេ​ប្រើ​ដើម្បី​សម្លាប់​មេរោគ​។ ប្រសិនបើ​អ្នក​ពុំមាន​ម្សៅ​អាស៊ីត​បូ​រិ​ក​ទេ លោកអ្នក​អាច​ប្រើ​ទឹក​អាស៊ីត​បូ​រិ​ក (៣%) ជំនួស​ក៏បាន​។ លោកអ្នក​អាច​ទិញ​វា​បាន​នៅតាម​ឱសថស្ថាន ហើយ​វា​មានតម្លៃ​ថោក​ណាស់​៕

adverise with khmeread
ប្រភព៖ ម៉ាយឡាយស្តាយ

អ្នកនឹងចូលចិត្ត

មតិយោបល់