សហព័ន្ធបាល់ទាត់អង់គ្លេសលុបចោលបម្រាមកាតក្រហមលើខ្សែបម្រើ Son Heung Min បន្ទាប់ពីទាត់ខ្សែបម្រើ Everton របូតកជើង

        សហព័ន្ធបាល់ទាត់​បាន​ច្រាន​ចោល​ការដាក់ពិន័យលើកីឡាករ Son Heung Min ខ្សែបម្រើរបស់ក្លឹប Spurs ដែលទទួល​កាតក្រហម​ដោយសារតែ​ព្យាយាម​រារាំង​គូប្រកួត ហើយ​បាន​បណ្តាល​ឲ្យ​កីឡាករAndre Gomes របស់ក្រុម Everton រងរបួស​ធ្ងន់ធ្ងរ។

        Son ត្រូវ​បាន​បណ្តេញ​ចេញ​នៅ​តង់ទី​២​ បន្ទាប់ពី​ប៉ះទង្គិច​ជាមួយកីឡាករ Gomes ដែល​បណ្តាល​ឲ្យ​កីឡាករ​រូបនេះ​សណ្តក​សន្លាក់កជើង។អ្នក​នាំពាក្យ​របស់​សហព័ន្ធបាល់ទាត់​បាន​សរសេរ​នៅលើទ្វីតធើ​កាលពីថ្ងៃអង្គារថា “ Son នឹង​អាចចូល​រួម​បីប្រកួត​បន្ទាប់​របស់​ក្រុម Spurs បន្ទាប់​ពី​គណៈកម្មការវិន័យឯក​រាជ្យទទួល​ស្លាល់ថា ការបណ្តេញចេញ​នេះ​មាន​កំហុស”។​

        ឧប្បត្តិហេតុ​នេះ កើត​ឡើង​អំឡុង​ការ​ប្រកួត​នៅថ្ងៃអាទិត្យ​ធ្វើ​ឲ្យ​មាន​ការភ្ញាក់ផ្អើល​ក្នុង​វិស័យបាល់ទាត់​ពិភពលោក ខណៈកីឡាករ​ព័រទុយហ្គាល់ Gomes ដេកដួលនៅលើ​ទីលាន​ប្រកួត។

        ទោះបីជាយ៉ាងណា គេនិយាយថា Son ​មាន​ការខកចិត្ត​ខ្លាំង​ដោយ​សារតែ​ឧប្បត្តិហេតុ​ដែលនាំឲ្យមានការ​រងរបួស​ចំពោះមិត្ត​រួម​អាជីពបែបនេះ​៕

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab