ចិនឈ្លោះគ្នាផ្ទុះអាវុធខ្លីផ្អើលឈុល ប៉ូលិសឃាត់ខ្លួន២នាក់

ភ្នំពេញ ៖ មានករណីជនជាតិចិនប្រហែលជា៣ទៅ៤នាក់ មានជម្លោះនឹងគ្នាប្រដាប់ដោយអាវុធខ្លីមួយដេីមម៉ាកk59 បានបាញ់ឡេីងលេីជាច្រើនគ្រាប់ បង្កឱ្យមានការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋរាយការណ៍មកសម្ថកិច្ចចុះទៅអន្ដរាគមន៍ នៅវេលាម៉ោង១១ព្រឹកថ្ងៃទី៧វិច្ឆិកាឆ្នាំ២០១៩នេះ នៅចំណុច ក្រោយផ្សារឯករាជ១ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

ប៉ូលិសនិយាយថា ភ្លាមៗនោះកម្លាំងប៉ូលិសបានធ្វេីការឃាត់ខ្លួនជនសង្ស័យជនជាតិចិននៅកន្លែងកេីតហេតុបាន២នាក់និងដកហូតអាវុធខ្លីk59មួយដេីមផង ហេីយបក្សពួកវាផ្សេងទៀតរត់គេចខ្លួនត្រូវបានកម្លាំងប៉ូលិសកំពុងបន្តតាមរកជនសង្ស័យដែលជាបក្សពួកបន្ថែមទៀត ។

ជនសង្ស័យត្រូវបានប៉ូលិសយកមកសួរនាំនៅប៉ុស្ដឹ៍រដ្ឋបាលចោមចៅទី១ ចំណែកឈ្មោះជនសង្ស័យដែលឃាត់ខ្លួនប៉ូលិសមិនទាន់បញ្ជាក់ឈ្មោះនៅឡើយ ព្រោះកំពុងស្រាវជ្រាវបន្ត៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab