អ្នកនេសាទកូរ៉េខាងជើងសម្លាប់គ្នាឯង ១៦ នាក់រួចរត់ចូលកូរ៉េខាងត្បូង

អ្នកនេសាទកូរ៉េខាងជើង ២ នាក់ ដែលសង្ស័យសម្លាប់សមាជិកនាវិក ១៦ នាក់មុនពេលរត់គេចខ្លួនទៅកូរ៉េខាងត្បូង ត្រូវបានប្រគល់ឱ្យទៅកូរ៉េខាងជើងវិញ។ នេះយោងតាម BBC សរសេរកាលពីថ្ងៃព្រហស្បតិ៍ទី៧វិច្ឆិកា។

ពួកគេបានឆ្លងកាត់ព្រំដែនសមុទ្រកាលពីថ្ងៃសៅរ៍ ហើយក្រោយមកត្រូវបានអាជ្ញាធរនៅកូរ៉េខាងត្បូងចាប់ខ្លួន។ កូរ៉េខាងត្បូងជាធម្មតាផ្តល់សិទ្ធិជ្រកកោនដល់អ្នករត់ចោលស្រុកពីកូរ៉េខាងជើង ប៉ុន្តែនិយាយថាក្នុងករណីនេះបុរសទាំងពីរនាក់នេះបង្កការគំរាមកំហែងដល់សន្តិសុខជាតិ។ ពួកគេទាំងពីរនេះត្រូវចាត់ទុកជាឧក្រិដ្ឋជន ជាជាងជនរត់ចោលស្រុក ហើយដូច្នេះត្រូវតែបញ្ជូនត្រឡប់ទៅវិញ។

បន្ទាប់ពីឆ្លងកាត់ព្រំដែននៅលើទូកនេសាទមឹករបស់ពួកគេ កងទ័ពជើងទឹកកូរ៉េខាងត្បូងត្រូវចំណាយពេលពីរថ្ងៃដើម្បីតាមចាប់ពួកគេ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Yonhap ដែលដកស្រង់សម្តីក្រុមមន្រ្តីបានឱ្យដឹងថា ជនទាំងពីរនាក់នេះបានសារភាពថា ពួកគេនិងបុរសម្នាក់ទៀតបានសម្លាប់កាពីទែនកប៉ាល់កាលពីចុងខែតុលា ដោយសារតែការប្រព្រឹត្តដ៏ឃោរឃៅរបស់គាត់។

បន្ទាប់មកពួកគេបានសម្លាប់សមាជិកនាវិកដែលតវ៉ាផ្សេងទៀតម្តងមួយៗ។ សាកសពគឺទុកចោលនៅលើទូកនេសាទនោះតែម្តង។

ដំបូងឡើយ ជនសង្ស័យទាំង ៣ នាក់បានវិលត្រឡប់ទៅកូរ៉េខាងជើងវិញប៉ុន្តែនៅពេលម្នាក់ក្នុងចំណោមពួកគេត្រូវបានចាប់ខ្លួនដោយប៉ូលិសមូលដ្ឋាននៅឯកំពង់ផែមួយ ពីរនាក់ទៀតក៏បានសម្រេចចិត្តរត់តាមទូករបស់ពួកគេទៅកូរ៉េខាងត្បូង។

ក្រសួងបង្រួមបង្រួមក្នុងទីក្រុងសេអ៊ូលបានប្រាប់ BBC ថា "នៅពេលយើងមិនអាចជឿទុកចិត្តបំណងរត់ចោលស្រុករបស់ពួកគេ យើងសម្រេចចិត្តមិនអនុញ្ញាតឱ្យជនល្មើសគ្រោះថ្នាក់បន្តនៅបានទេ"៕ 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab