ក្នុងប្រទេសវៀតណាម សាលារដ្ឋមួយដាក់ពិន័យធ្ងន់ធ្ងរលើសិស្សថ្នាក់ទី៨ម្នាក់ ព្រោះប្រមាថមើលងាយក្រុមចម្រៀងកូរ៉េ BTS ពេក

គណៈគ្រប់គ្រងនៃសាលាអនុវិទ្យាល័យមួយនៅទីក្រុងហូជីមិញបានធ្វើការសម្រេចចិត្តដ៏ចម្រូងចម្រាសដើម្បីចាត់វិធានការវិន័យតឹងរ៉ឹងប្រឆាំងនឹងសិស្សថ្នាក់ទី ៨ ចំពោះការនិយាយបង្កាច់បង្ខូចក្រុមតារា K-pop ដ៏ពេញនិយមមួយនៅលើបណ្តាញសង្គម។ នេះយោងតាមកាសែតយុវជនវៀតណាមសរសេរកាលពីថ្ងៃទី៧វិច្ឆិកា។

សិស្សថ្នាក់ទី ៨ ឈ្មោះ N.H.M.Q. នៃអនុវិទ្យាល័យ Ngo Quyen ក្នុងសង្កាត់ Tan Binh ត្រូវបានផ្អាកពីថ្នាក់រៀនចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៩ ខែវិច្ឆិកាហើយពិន្ទុសីលធម៌របស់សិស្សនេះបានធ្លាក់នៅឆមាសនេះតែម្តង។

N.H.M.Q. ក៏ត្រូវបានប្រាប់ឱ្យអានលិខិតស្តីបន្ទោសខ្លួនឯងនៅមុខសាលាទាំងមូលកាលពីថ្ងៃអង្គារផងដែរ។

ក្មេងប្រុសនេះបានទទួលការដាក់ទណ្ឌកម្មបែបនេះ បន្ទាប់ពីគេរកឃើញថាសិស្សនេះបានបង្កើតទំព័រហ្វេសប៊ុកមួយដែលមានឈ្មោះថា "Anti BTS in VietNam" (ប្រឆាំងក្រុម BTS ក្នុងប្រទេសវៀតណាម) និងបានផ្សព្វផ្សាយនូវប្រកាសនិងរូបថតជាបន្តបន្ទាប់ក្នុងគោលបំណងជេរប្រមាថក្រុមចម្រៀងប្រុស BTS និង អ្នកគាំទ្រផ្កាប់មុខរបស់ពួកគេ ហៅថា ARMY។

លោក Nguyen Ngoc Thu នាយករងសាលាបាននិយាយថាលោកបានដឹងអំពីឧបទ្ទវហេតុនេះ បន្ទាប់ពីទទួលបានតម្រុយពីសិស្សនិងអតីតសិស្សមួយចំនួនក៏ដូចជាទទួលបានសារជាអក្សរជាច្រើនពីអ្នកគាំទ្រ BTS។

លោក Thu បានបន្ថែមថា អ្នកគាំទ្រទាំងនោះក៏បានទុកសារនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សាលាផងដែរ ដោយទាមទារឱ្យ N.H.M.Q. ធ្វើការសុំទោសជាសាធារណៈ។

យោងតាមនាយករងរូបនេះបានឱ្យដឹងថា ការដាក់ពិន័យបែបនេះគឺមានធ្វើឡើងក្នុងបំណង "ទប់ស្កាត់ អប់រំ និង ការពារ" សិស្សម្នាក់នេះប៉ុណ្ណោះ។ 

ពុំមានចំណាត់ការអ្វីមកលើសាលានេះទេ៕ 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab