សាហាវ​មែន​! ប៉ូលិស​ថ្លើមធំ​ហ៊ាន​ចាប់​កូន​ស្តេចត្រាញ់​គ្រឿងញៀន​ម៉ិ​ក​ស៊ិ​ក​ថ្ងៃមុន ត្រូវ​ឃាតករ​តាម​សម្លាប់ បាញ់​សុះសាច់ ១៥០ គ្រាប់​

​ប៉ូលិស​ម៉ិ​ក​ស៊ិ​ក​ម្នាក់ ដែល​ពាក់ព័ន្ធ​ក្នុងការ​ចាប់ខ្លួន​កូនប្រុស​របស់​ស្តេចត្រាញ់​គ្រឿងញៀន Joaquin 'El Chapo' Guzman ត្រូវបាន​ធ្វើឃាត បន្ទាប់ពី​រថយន្ត​រប​ស់គា​ត់រង​ការបាញ់​ស្រោច​រាប់សិប​គ្រាប់​នៅ​កន្លែង​ចត​ឡាន​មួយ​។ នេះ​យោងតាម​កាសែត Daily Mail សរសេរ​កាលពី​ថ្ងៃទី​៧​វិច្ឆិកា​។​

​វីដេអូ​សុវត្ថិភាព​បាន​ថត​ជាប់​ទិដ្ឋភាព​ដ៏​រន្ធត់​នេះ​កាលពី​ព្រឹក​ថ្ងៃ​ពុធ នៅពេល​ខ្មាន់កាំភ្លើង​២​នាក់​ចេញពី​រថយន្ត​ពណ៌​ក្រហម​មួយគ្រឿង​រួច​បើក​ការបាញ់​ស្រោច​ដោយ​ប្រើ​កាំភ្លើង​ពាក់កណ្តាល​ស្វ័យប្រវត្តិ​ទៅលើ​រថយន្ត Nissan ទ្វារ​បួន​ពណ៌​ស​មួយគ្រឿង​។ 

​រថយន្ត​ក្រហម​នោះបាន​បើក​តាម​រថយន្ត​ស​ចូលដល់​កន្លែង​ចត​ឡាន​ក្នុង​ផ្សារ​ទំនើប​មួយ​នៅ​ទីក្រុង Culiacan នៃ​រដ្ឋ Sinaloa​។ 

​ការ​ឆ្មក់​បាញ់ប្រហារ​នេះ​កើតឡើង​មិន​ដល់ ៣០ វិនាទី​ទេ ខណៈ​ខ្មាន់កាំភ្លើង​បាន​បាញ់​យ៉ាងតិច ១៥០ គ្រាប់​ទៅលើ​រថយន្ត​ស​។ អាជ្ញាធរ​បានកំណត់​អត្តសញ្ញាណ​អ្នកស្លាប់​នោះ​ជា​មន្ត្រីប៉ូលិស​ឈ្មោះ Eduardo "N" អាយុ ៣២ ឆ្នាំ​។ ជនរងគ្រោះ​ជា​មន្ត្រីប៉ូលិស​ជាន់ខ្ពស់​នៅ​ផ្នែក​ទប់ស្កាត់​គ្រឿងញៀន​ក្នុង​រដ្ឋ Sinaloa​។ 

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បានចង្អុលបង្ហាញ​ថា មន្ត្រីប៉ូលិស​រូបនេះ​បាន​ចូលរួម​ពាក់ព័ន្ធ​ក្នុងការ​ចាប់ខ្លួន​លោក Ovidio Guzmán López កាលពី​ថ្ងៃទី​១៧ តុលា​កន្លងទៅ​។ បុរស​នេះ​គឺជា​កូនប្រុស​របស់​ស្តេចត្រាញ់​គ្រឿងញៀន​ម៉ិ​ក​ស៊ិ​ក​ដ៏​ល្បី​រន្ទឺ Joaquín 'El Chapo' Guzmán៕ 

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab