adverise with khmeread 1

តើលោក Pellegrini អាចបញ្ចប់ការងាររបស់លោក Van Gaal នៅក្លឹប Man Utd បានអត់ក្នុងរាត្រីនេះ?

​    ​ក្រុម Manchester City បាន​ឡើងទៅ​វគ្គ ៨ ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ Champions League ជា​លើកដំបូង​ក្នុង​ប្រ​វត្ត​សាស្ត្រ​ក្លឹប​ប៉ុន្តែ​ពួកគេ​ហាក់ដូចជា​មិនបាន​បង្ហាញ​ទម្រង់​លេង​ទាក់ទាញ​កាលពី​ជើង​ទី​ពីរ​វគ្គ ១៦ ក្រុម​ចុងក្រោយ​ក្នុងជំនួប ០-០ ជាមួយ​ក្រុម Dynamo Kiev សោះឡើយ​។ ហើយ​យប់​នេះ គឺជា​ការប្រកួត​រវាង​ក្រុម​អ្នកជិតខាង​ទាំងពីរ​ដែល​ស្ថិតក្នុង​ទីក្រុង​ម៉ាន់​ឆេ​ស្ទើ​។ ស្របពេល​នេះដែរ Man City ត្រូវ​តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Leicester ដល់​ទៅ ១៥ ពិន្ទុ ប៉ុន្តែ​ពួកគេ​នៅសល់​ពីរ​ប្រកួត​ក្នុង​ដៃ​។ ការ​ប្រជែង​ជើងឯក Premier League ក្នុង​រដូវ​កាល​នេះ​ក៏​ហាក់ដូចជា​មិនអាច​កើតឡើង​ចំពោះ Man City នោះទេ ប្រសិនបើ​ពួកគេ​លេង​ដូច​កាលពី​ប្រកួត​ជាមួយ Dynamo Kiev និង Norwich នោះ​។ ប្រសិនបើ​បិសាច​ក្រហម Man Utd ឈ្នះ​ក្នុង​រាត្រី​នេះ ពួកគេ​នឹងមាន​មួយ​ពិន្ទុ​តាម​ពីក្រោម Man City ដូច្នេះ​គូប្រជែង​របស់ខ្លួន​នឹងមាន​ក្តីបារម្ភ​ក្នុងការ​ខកខាន​បាល់ទាត់ Champions League នៅ​រដូវ​កាល​ក្រោយ​។ ស្ថិតិ​ប្រកួត​ក្នុងផ្ទះ​របស់ Manchester City ប៉ុន្មាន​ប្រកួត​ចុងក្រោយ​ក៏​មិនសូវ​ជា​ល្អ​ប៉ុន្មាន​ទេ ជាមួយ​បរាជ័យ​ក្រោម​ថ្វី​ជើង Leicester និង Spurs ប៉ុន្តែ​តាំងពី​ពេល​នោះមក ពួកគេ​ធ្វើ​បានល្អ​ឡើងវិញ​ដោយ​គ្មាន​ការ​ភ្លាត់​គ្រាប់​បាល់​មួយ​គ្រាប់​ណា​ឡើយ​។

​    ​Man Utd នៅតែមាន​ក្តីសង្ឃឹម​លើក​ពាន FA Cup ដដែល​ប៉ុន្តែ​ពួកគេ​ត្រូវតែ​បង្ហាញ​ភាព​មោះមុត​ម្តងទៀត​ប្រសិនបើ​ចង់​លេង​ក្នុង​ក្របខ័ណ្ឌ Champions League នៅ​រដូវ​កាល​ក្រោយ​។ ប៉ុន្តែ​ទម្រង់​លេង​ក្រៅ​ផ្ទះ​របស់​បិសាច​ក្រហម​កាន់តែ​ត្រដាបត្រដួស ដោយសារ ៦​ប្រកួត​ចុងក្រោយ Man Utd ឈ្នះ​តែមួយ​ប្រកួត​ប៉ុណ្ណោះ ហើយ​ឈ្នះ​លើ​ក្រុម​ខ្សោយ Shrewsbury ទៀត​។ ដូច្នេះ​លទ្ធផល​វិជ្ជមាន​សម្រាប់ Man City ក្នុង​រាត្រី​នេះ គឺមាន​ភាគរយ​ខ្ពស់​ខ្លាំងណាស់​។​

​    ​*​ចំណុច​សំខាន់​ក្នុងការ​ប្រកួត​នេះ​
​    ​- ក្រុម Manchester United បាន​ចាញ់ Manchester City ៤ ប្រកួត​ហើយ​ក្នុងជំនួប ៥ លើកចុងក្រោយ​នៅក្រៅ​ផ្ទះ​ក្នុង​លក្ខខណ្ឌ​ការប្រកួតប្រជែង​ទាំងអស់​។​
​    ​- Man City បានឈ្នះ Man Utd ក្នុង​លី​ក ៣ លើក​ក្នុងចំណោម ៤ ប្រកួត​ចុងក្រោយ​។​
​    ​- Man City មានកំណត់​ត្រា​ល្អ​ក្នុងផ្ទះ​លំដាប់​ទី​ពីរ​នៅក្នុង​លី​ក​ខណៈ Man Utd ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ ១១​។​
​    ​- Man Utd រកបាន​តែ ៦ ពិន្ទុ​ប៉ុណ្ណោះ​ពី​ការប្រកួត​ក្នុង​លី​ក​នៅក្រៅ​ផ្ទះ ៨ លើកចុងក្រោយ​។​

​    ​ក្រុម Man City នៅតែ​បាក់​ទឹកចិត្ត​ចំពោះ​ការ​របូត​ពាន Premire League ហើយ​លទ្ធផល ០-០ ពីរ​ប្រកួត​ចុងក្រោយ​របស់​ពួកគេ​ក៏​មិនអាច​បន្តទៀត​បានដែរ​។ Man Utd ក៏​កំពុង​ប្រឹងប្រែង​ខ្លាំង​ណាស់ដែរ​ដើម្បី​បាន​លេង​ក្នុង​តំបន់​អឺរ៉ុប​នៅ​រដូវ​កាល​ក្រោយ ប៉ុន្តែ​ទម្រង់​លេង​អន់​ក្រៅ​ផ្ទះ​របស់​ពួកគេ​មិនអាច​ជួយ​ក្រុម​បានឡើយ​។ ដូច្នេះ​ក្នុងការ​ប្រកួត​នេះ យើង​ទស្សន៍ទាយ​ថា Man City នឹង​លុត Man Utd ក្នុង​រាត្រី​នេះ ជាមួយ​គ្រាប់​ត​កន្លះ​ដាច់​៕​\

adverise with khmeread

មតិយោបល់