បាតុករព្រួតគ្នាកាត់សក់លោកស្រីអភិបាលក្រុងម្នាក់ក្នុងប្រទេសបូលីវី

អភិបាលក្រុងម្នាក់នៃប្រទេសបូលីវី ត្រូវបានវាយប្រហារដោយបាតុករប្រឆាំង ដោយចាប់អូសលោកស្រីកាត់តាមផ្លូវទាំងជើងទទេ លាបថ្នាំពណ៌ក្រហម និងកាត់លោកស្រីទាំងបង្ខំ។ នេះយោងតាម BBC សរសេរកាលពីថ្ងៃព្រហស្បតិ៍ទី៧វិច្ឆិកា។

លោកស្រី Patricia Arce មកពីគណបក្សកាន់អំណាច Mas ត្រូវបានប្រគល់ឱ្យទៅប៉ូលិសនៅទីក្រុង Vinto បន្ទាប់ពីបាតុករចាប់ធ្វើបានជាច្រើនម៉ោង។

ហើយនេះគឺជាការប៉ះទង្គិចគ្នាចុងក្រោយបង្អស់រវាងក្រុមអ្នកគាំទ្ររដ្ឋាភិបាល និងគូប្រជែង បន្ទាប់ពីមានការបោះឆ្នោតប្រធានាធិបតីដ៏ចម្រូងចម្រាស។ ហើយយ៉ាងហោចណាស់មនុស្ស ៣ នាក់បានស្លាប់។

បាតុករប្រឆាំងរដ្ឋាភិបាលមួយក្រុមបានបិទស្ពាននៅទីក្រុង Vinto ដែលជាទីក្រុងតូចមួយក្នុងខេត្ត Cochabamba ភាគកណ្តាលប្រទេសបូលីវី ដែលជាផ្នែកមួយនៃការធ្វើបាតុកម្មជាបន្តបន្ទាប់របស់ពួកគេ បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីដ៏ចម្រូងចម្រាសនៅថ្ងៃទី ២០ ខែតុលា។

ក្រុមអ្នកតវ៉ាបានចោទប្រកាន់លោកស្រីអភិបាលក្រុងថាបានជិះរថយន្តក្រុងដឹកហ្វូងអ្នកគាំទ្រប្រធានាធិបតី ដើម្បីព្យាយាមបំបែករបាំង ដែលពួកគេបានបង្កើតឡើងនិងស្តីបន្ទោសលោកស្រីចំពោះការស្លាប់បាតុករម្នាក់ក្នុងចំណោមបាតុករស្លាប់ទាំងបីនាក់នោះ៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab