Gerard Piqueស្នើរសុំឲ្យអ្នកគាំទ្រអត់ធ្មត់ បន្ទាប់ពីក្រុម Barcelona ប្រកួតស្មើក្រុម Slavia Prague ក្នុងទឹកដីខ្លួនឯង

        កីឡាករ Gerad Pique បាន​សុំឲ្យ​អ្នក​គាំទ្រ​របស់ខ្លួន​មាន​ការ​អត់ធ្មត់​ បន្ទាប់ពី​ក្លឹប Barcelona ប្រកួតត្រឹម​ស្មើ 0-0 ​ជាមួយ​ក្រុម Slavia Prague​ នៅ​ពហុកីឡាដ្ឋាន​​ Nou Camp ក្នុងក្របខណ្ឌ​ CL ។

        ថ្លែងក្រោយចប់​ការ​ប្រកួត​កាល​ពីយប់ថ្ងៃអង្គារ៍​Pique បាន​និយាយថា “​ខ្ញុំ​សំណូម​ពរឲ្យ​មាន​ការអត់ធ្មត់ខ្លះ​។ គ្រប់គ្នារំពឹងច្រើន​ពី​យើង​ ហើយ​យើងយល់ពីបញ្ហា​នេះ ព្រោះយើងគឺជា​ក្រុម​ Barcelona “។

        Pique បន្តថា “​ខ្ញុំនៅចងចាំរដូវកាល​ដំបូង​របស់​គ្រូបង្វឹក​ Luis Enrique នៅពេល​អ្វីៗមិនដំណើរ​ការ​នៅខែដំបូង​ ហើយ​ក្រោយ​មក​យើង​បាន​បញ្ចប់​ដោយ​ការ​លើកពាន”។

        ក្រុម​ Barcelona ដែលកំពុងនាំមុខគេនៅលើតារាងក្របខណ្ឌ La Ligaនេះបានប្រកួត​ចាញ់​ក្រុម Levanteកាលពីចុងសប្តាហ៍​ ហើយ​ទំនងជាមាន​ការ​លំបាក​ក្នុងការ​ការពារតំណែង​ជើង​ឯក​របស់ខ្លួនណាស់នៅរដូវកាលនេះ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab