Rio Ferdinand រិះគន់អ្នកគាំទ្ររបស់ Chelsea ដែលដើរចេញពីពហុកីឡាដ្ឋានមុនម៉ោង បន្ទាប់ពីក្រុម Ajax នាំមុខ ៤-១

លោក Rio FerdinandនិងលោកGary Linekerបានធ្វើការរិះគន់ចំពោះអ្នកគាំទ្ររបស់ក្លឹប Chelsea ដែលបានចាកចេញពីពហុកីឡាដ្ឋាន Stamford Bridge នៅពេលក្រុមនេះត្រូវក្រុម Ajax នាំមុខមុន ៤-១ មុនពេលវាយបកតាមស្មើវិញកាលពីយប់ថ្ងៃអង្គារ។

លោក Gary និង Rio បានរិះគន់អ្នកគាំទ្រដែលបានដើរចេញពីពហុកីឡាដ្ឋានមុនម៉ោង ដោយអះអាងថា ពួកគេប្រាកដជាសោកស្តាយចំពោះការសម្រេចចិត្តធ្វើបែបនេះ។

Rio បាននិយាយថា "អ្នកមិនអាចដើរចេញបានទេ។ ស្មារតីនៅពហុកីឡាដ្ឋាន និងក្លឹបនិងការឆ្លើយតបចំពោះគ្រូបង្វឹកលោក Frank Lampard ។មិនគួរចាកចេញពីពហុកីឡាដ្ឋាន ក្រោយពីក្រុមរបស់ពួកគេត្រូវគូប្រកួតនាំមុខមុន ៤-១នោះទេ។

ក្រុម​ Chelsea ត្រូវក្រុមហូឡង់នេះនាំមុខដាច់៣គ្រាប់ មុនពេលរកបានគ្រាប់បាល់តាមស្មើ ហើយនេះគឺជាការប្រកួតដ៏ជក់ចិត្តមួយ។បន្ទាប់ពីអាជ្ញាកណ្តាលបណ្តេញខ្សែការពារពីររូបគឺ Daley Blindនិង Joel Veltmanចេញ ក្រុម​ Chelsea ចាប់ផ្តើមមានប្រៀបលើការប្រកួតនេះវិញ ប៉ុន្តែអ្នកគាំទ្ររបស់ខ្លួនមួយចំនួនធំមិនបានបន្តអង្គុយទស្សនាការប្រកួតនេះបន្តទៀតទេ ដោយពួកគេចាកចេញពីពហុកីឡាដ្ឋានជាបន្តបន្ទាប់ មុនពេលក្រុម​ Chelsea អាចតាមស្មើ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab