បាតុកម្មនៅស៊ីលីឈានដល់ការគប់ដបសាំងដុតប៉ូលិសទាំងរស់

រូបថតដ៏គួរឱ្យភ្ញាក់ផ្អើលបានលេចចេញបង្ហាញពីភាពភ័យរន្ធត់របស់មន្រ្តី ដែលត្រូវបានវាយប្រហារដោយដបសាំង ក្នុងអំឡុងបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលស៊ីលីដោយហិង្សា។

មន្រ្តីប៉ូលិសស្រីត្រូវបានចាប់រូបភាពជាប់កំពុងស្រែកពោរពេញដោយការឈឺចាប់ នៅពេលត្រូវបានដុតកម្លោចដោយដបសាំងនៅប្រទេសស៊ីលី។

ប្រទេសស្ថិតនៅក្នុងតំបន់អាមេរិកខាងត្បូងមួយនេះ ត្រូវបានរង្គោះរង្គើរដោយបាតុកម្មហិង្សាប្រឆាំងនឹងដ្ឋាភិបាលនៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលបានកើតឡើងស្ទើរទូទាំងរដ្ឋធានី Santiago។

អស់រយៈពេលជិត ៣សប្តាហ៍ បាតុកររាប់ម៉ឺននាក់បានធ្វើបាតុកម្មនៅតាមដងផ្លូវដើម្បីប្រឆាំងនឹងការកើនឡើងវិសមភាព និងទាមទារសេវាសាធារណៈកាន់តែប្រសើរឡើង។

បាតុកម្មនេះផ្ទុះឡើងដោយសារការដំឡើងថ្លៃសេវាកម្មរថភ្លើងក្រោមដី ហើយចាប់តាំងពីពេលនោះមកការធ្វើបាតុកម្មទ្រង់ទ្រាយធំបានឈានដល់ការសម្លាប់មនុស្សយ៉ាងតិច ២០នាក់៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab