ប៉ូលិសប៉ុស្តិ៍ព្រែកថ្មីឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធគ្រឿងញៀន

ភ្នំពេញ ៖ ប៉ូលិសប៉ុស្តិ៍ព្រែកថ្មី បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅមុខផ្ទះគ្មានលេខ ផ្លូវ១១២ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅយប់ថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ម៉ោង១០ និង ១០ នាទីយប់។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ វង្ស ពិសាល ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ដកហូតបានវត្ថុតាងមាន ៖ ក្រាមពណ៌សថ្លា ០១កញ្ចប់ថង់តូចសង្ស័យ ជាសាធាតុញៀន។

បច្ចុប្បន្ន ជនសង្ស័យខាងលើ រួមនឹងវត្ថុតាង យកមកធ្វើការសាកសួរនៅអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅ ចាត់លារតាមនីតិវិធីច្បាប់៕


 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16