ជនសង្ស័យម្នាក់លួចរថយន្តមួយគ្រឿងបើករត់ក្រឡាប់ស្លាប់ខ្លួនឯង

កណ្ដាល ៖ ជនសង្ស័យម្នាក់បានចូលលួចរថយន្តមួយគ្រឿង ហើយព្យាយាមបើករត់គេចខ្លួន ក្នុងសភាពភ័យស្លន់ស្លោ បណ្ដាលឱ្យក្រឡាប់ធ្លាក់ផ្លូវស្លាប់ភ្លាមៗកើតឡើង នៅវេលាម៉ោង២ និង២០នាទី យប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិជ័យតូច ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនសង្ស័យស្លាប់ពុំទាន់ស្គាល់អត្តសញ្ញាណ។ ចំណែកជនរងគ្រោះជាម្ចាស់រថយន្តឈ្មោះ ស៊ន ម៉ាច ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកាត់ដេរ មានទីលំនៅភូមិជ័យធំ ឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល។ ដោយឡែកទ្រព្យសម្បត្តិបាត់បង់ រថយន្ត១គ្រឿង ម៉ាក CRV ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2Q-8086។

ជនរងគ្រោះជាម្ចាស់រថយន្តបានឱ្យដឹងថា កន្លងមកខ្លួនតែងទុករថយន្តរបស់នៅខាងមុខផ្ទះជារៀងរាល់យប់។ លុះដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ម៉ោង១១ និង៣០នាទីយប់ ជនរងគ្រោះ បានទុករថយន្តរបស់ខ្លួនដូចសព្វមួយដង រួចក៏ចូលទៅដេក។

រហូតដល់ម៉ោង២និង២០នាទី ឈានចូលដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩​ ជនរងគ្រោះ​បានឮសំឡេងបញ្ឆេះរថយន្ត ភ្លាមនោះគាត់ក៏ចេញពីក្នុងផ្ទះមកមើល ស្រាប់តែឃើញរថយន្តរបស់ខ្លួនត្រូវបានជនសង្ស័យលួចជិះបើកចេញពីផ្ទះ ពីទិសខាងកើត​ឆ្ពោះមកទិសខាងលិច សំដៅមកឃុំរកាជន្លឹង។

បន្ទាប់មកជនរងគ្រោះបានទៅរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលជ័យធំ ភ្លាមនោះកម្លាំងប៉ូលិសប៉ុស្តិ៍ និងជនរងគ្រោះ បានជិះម៉ូតូដេញតាម ពេលជិះហួសស្ពានប៉ាន់ណោ ប្រហែល២៥០ម៉ែត្រ ​ស្រាប់តែជនសង្ស័យបានបើករថយន្តក្រឡាប់ធ្លាក់ផ្លូវបណ្ដាលឱ្យស្លាប់នៅនឹងកន្លែងតែម្តង។

ករណីនេះ កម្លាំងប៉ូលិសជំនាញស្រុក និងកម្លាំងប៉ូលិសប៉ុស្តិ៍ ចុះដល់កន្លែងកើតហេតុ រួចកសាងសំណុំរឿង ដើម្បីធ្វើការស្រាវជ្រាវ រកបក្ខពួកក្រុមជនសង្ស័យចាត់ការបន្តទៀត៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab