បើករថយន្តជ្រុលបុករបាំងផ្លូវ និងខឹងជេរប្រមាថអ្នកសារព័ត៌មានយ៉ាងចាស់ដៃ

ភ្នំពេញ ៖ បុរសម្នាក់និងនារីម្នាក់ដែលមានរូបភាពនៅខាងក្រោមនេះ បានបើករថយន្តមួយគ្រឿងជ្រុលបុករបាំទ្រូងពុះចែកផ្លូវ នៅវេលាម៉ោង១ និង៤០យប់រំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវម៉ៅសេទុង ត្រង់ចំណុចមុខ និង ធនាគារ May Bank ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកែងកង ហើយបានជេរប្រមាថអ្នកសារព័ត៌មានយ៉ាងចាស់ដៃ។ 

ប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា រថយន្តបង្កម៉ាកឡិចស៊ីស RX330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AR-9631 បើកបរដោយបុរសម្នាក់ និង នារីម្នាក់ទៀតជាអ្នករួមដំណើរ មិនទាន់ស្គាល់អត្តសញ្ញាណ។ 

ប្រភពបានបន្តថា ដំបូងឡើយរថយន្តបង្កបើកបរតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនល្មម។ ស្រាប់តែមកដល់ចំណុចកើតហេតុ រេចង្កូតទៅឆ្វេងដៃ បុករបាំងថ្មពុះចែកទ្រូងផ្លូវ ពេញទំហឹង តែមិនបណ្តាលរងរបួសនោះទេ។ ខណៈនោះម្ចាស់រថយន្ដក៏បានលើកកាងផ្នែកខាងមុខ ដាក់ឃ្លុបក្រោយរថយន្ត រួចព្យាយាមបើករត់គេចប្រមាណជា១០០មែត្រ ក៏ត្រូវកម្លាំងសមត្ថកិច្ចមូលដ្ឋាន ឃាត់បានទាំងរថយន្ត និងអ្នកបើកបរ។ 

ប្រភពបន្តថា ភ្លាមៗនោះអ្នកសារព័ត៌មាន ក៏ចាប់ផ្ដើមផ្ដិតរូបភាព ស្រង់យកព័ត៌មានដើម្បី live នៃហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ ស្រាប់តែម្ចាស់រថយន្ត ចុះមកជេរប្រមាថ មើលងាយមកលើអ្នកសារព័ត៌មានខ្លាំងៗតែម្ថង។ ទោះជារងនូវការជេរប្រមាថ ក៏អ្នកសារព័ត៌មានសុខចិត្តខាំមាត់ទ្រាំ។ 

ក្រោយកើតហេតុ សមត្ថកិច្ចវាស់វែង និងយករថយន្តយកទៅរក្សាទុករង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់៕ 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab