ឃាត់ជនសង្ស័យ៦នាក់និងកាំភ្លើងមួយដើម ខណៈកំពុងជួញនិងជក់គ្រឿងញៀន

ភ្នំពេញ ៖ ប៉ូលិសប៉ុស្តិ៍​ចោមចៅ​ទី​៣​សហការ​ជាមួយប៉ូលិស​ជំនាញខណ្ឌ​ បង្ក្រាប​ក្រុមជនសង្ស័យ​ប្រើប្រាស់គ្រឿងញៀន​៦នាក់, ដកហូត​កាំភ្លើង​ម៉ាក ​NP42 ១ដើមនៅចំណុច​ភូមិព្រៃព្រីងជើង១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង​១២ និង៣០នាទី​ ថ្ងៃទី៨ វិច្ឆិកា ឆ្នាំ២០១៩។

ប៉ូលិសនិយាយថា ជនសង្ស័យ៦នាក់រួមមាន ទី១- ឈ្មោះ អៀង ម៉េងហៀង ភេទប្រុស អាយុ២៨ឆ្នាំ មានមុខរបរមិនពិត​ ទីលំនៅភូមិចំការឪឡឹក១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ជាម្ចាស់អាវុធខ្លី១ដើមម៉ាកNP42 ត្រូវបានដកហូត ជាអ្នកជួញដូរ, ទី២-ឈ្មោះ វ៉ែន វៀន ភេទប្រុស អាយុ២២ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅ ភូមិខាងលើ មានថ្នាំ១កញ្ចប់តូច, ទី៣-ឈ្មោះ យឿង ស្រឹប ភេទប្រុស អាយុ២០ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣, ទី៤-ឈ្មោះ ឈិត សុលៀង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ៣, ទី៥-ឈ្មោះ ជ័យ ផាន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ មិនពិតប្រាកដ និង ទី៦- ឈ្មោះ មាស សុភ័ក្រ ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរ មិនពិតប្រាកដ។

ប៉ូលិសបន្តថា កម្លាំងប៉ូលិសក្រោមបទបញ្ជាពីលោកអធិការខណ្ឌ យកចិត្តទុកដាក់ ក្នុងការបង្ក្រាប ទប់ស្កាត់រាល់បទល្មើសផ្សេងៗ ក្នុងមូលដ្ឋាន ដើម្បីរក្សាបាននូវសន្តិសុខ សុវត្តិភាពជូនប្រជាពលរដ្ឋ នៅរៀលថ្ងៃទី០៨ ខែវិច្ឆិកា កម្លាំងប៉ូលិសជំនាញខណ្ឌពោធិ៍សែនជ័យ រួមជាមួយកម្លាំងហ៉ូលិសប៉ុស្តិ៍ចោមចៅ៣ ចុះទៅបង្ក្រាប នៅទៅតាំងខាងលើ ឃាត់ខ្លួនជនសង្ស័យបាន៦នាក់ ក្នុងនោះដកហូតបានអាវុធខ្លីមួយដើមនិងថ្នាំញៀន២កញ្ចប់តូច​។

បច្ចុប្បន្ន​ជនសង្ស័យត្រូវបាននាំខ្លួន សាកសួរនៅប៉ុស្តិ៍ចោមចៅ៣​ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅប៉ូលិសផ្នែកជំនាញខណ្ឌបន្តតាមនីតិវិធី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab