បុរសចិនម្នាក់ធ្លាប់ជាប់គុកនៅស្រុកចិន៣ឆ្នាំ, មកស្រុកខ្មែរលួចទូដែកក្នុងបូរីប៉េងហួតត្រូវប៉ូលិសវ៉ៃខ្នោះ

ភ្នំពេញ ៖ ជនសង្ស័យជាជនជាតិចិនម្នាក់ ធ្លាប់ជាប់គុកនៅស្រុកចិន៣ឆ្នាំ ត្រូវបានប៉ូលិសខណ្ឌឫស្សីកែវចាប់ខ្លួន ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ បន្ទាប់ពីធ្វើសកម្មភាពលួចយកទូដែកដាក់លុយនិងគ្រឿងអលង្ការ នៅក្នុងបូរីប៉េងហួតផ្ទះលេខ២៥ផ្លូវលេខP០៦ក្រុម៤ភូមិ៤សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩វេលាម៉ោង៦ និង១៧នាទីយប់។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ CHE SHAO DONG ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិនស្នាក់នៅសណ្ឋាគារ CHINAWING បន្ទប់លេខ៧០១ ផ្លូវ១៧៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ (គ្មានសារធាតុញៀន) ធ្លាប់ជាប់ពន្ធនាគារនៅប្រទេសចិន៣ឆ្នាំពីបទលួច។ សម្ភារៈដកហូតរួមមានឧបករណ៍ផ្សាដែក១(ប៉ុស្តផ្សារដែក), ញញួ១, ពន្លៀកមួយ, ស្រោមដែ១គូ, កាបូប២, កាបូបស្ពាយ១+យួរ១។

ចំណែកជនរងគ្រោះឈ្មោះ កៅ ដាម៉ៃទីម៉ា ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរលក់ដូរស្នាក់នៅផ្ទះកើតហេតុខាងលើ។ សម្ភារៈបាត់បង់រួមមាន ទូដែក១ដែលមានលុយ និងគ្រឿងអលង្កការមួយចំនួន, លុយ៤ម៊ឺនដុល្លារ, គ្រឿងអលង្ការមួយចំនួនសរុបអស់៨ម៊ឺនដុល្លារ, លុយខ្មែរ២លានរៀល។

ប៉ូលិសបន្តថា ខណៈពេលជនរងគ្រោះមិននៅផ្ទះជនសង្ស័យបានជិះម៉ូតូកង់៣មកឈប់មុខបូរី រួចដើរចូលទៅក្នុងបូរីពិនិត្យមើលផ្ទះមួយណាដែលអត់មានមនុស្ស។ ស្រាប់តែឃើញផ្ទះជនរងគ្រោះគ្មានអ្នកនៅក៏ធ្វើសកម្មភាពចូលកាត់សោទ្វាររួចចូលក្នុងផ្ទះរើកកាយក៏ឃើញទូដែកតូចល្មម។ ជនសង្ស័យលើកដាក់ចូលក្នុងកាបូបយួរបានយកចេញរួចគេចខ្លួនបាត់។

លុះនៅថ្ងៃទៅ៧ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង៧ និង៣០នាទីយប់កម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍បានធ្វើការស្រាវជ្រាវនិងសហការជាមួយសន្តិសុខបូរី បានឃាត់ខ្នួនជនសង្ស័យម្នាក់នៅចំណុចបូរីប៉េងហួតសង្កាត់ទួលសង្កែទី២ រួចបញ្ជូនទៅខណ្ឌកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី៕
 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab