adverise with khmeread Messi ball 1

តាំងពី Ballon d'Or ត្រូវបានបង្កើត តើកីឡាកររូបណាខ្លះធ្លាប់ឈ្នះពាននេះ?

Ballon d'Or ត្រូវបានគេស្គាល់ថាជាបាល់មាស ដែលជាពានរង្វាន់សម្រាប់កីឡាករបាល់ទាត់ឆ្នើមលេងនៅអ៊ឺរ៉ុប ។ ពាននេះធ្វើឡើងសម្រាប់កីឡាកររូបណា ដែលមានកម្រិតលេង​ល្អជាងគេ រួច​ត្រូវបានបោះ​​ឆ្នោតជ្រើសរើសដោយក្រុមកីឡាករអាជីពដូចគ្នា។ ចំពោះពាននេះផងដែរ ត្រូវបានបង្កើតឡើងដោយនិពន្ធនាយកទស្សនាវដ្ដីបាល់ទាត់បារាំងមួយរូប ដែលមានឈ្មោះថា Gabriel Hanot ដោយរូបលោកជាអ្នកស្នើសុំឲ្យសហព័ន្ធបាល់ទាត់អ៊ឺរ៉ុបមានការបោះឆ្នោតជ្រើសកីឡាករណាដែលលេងល្អជាងគេនៅតំបន់អឺរ៉ុបនៅឆ្នាំ១៩៥៦ ។ ហើយពាននេះបានធ្លាក់ក្នុងដៃកីឡាករជនជាតិអង់គ្លេស​ Stanley Matthews របស់ក្លឹប Blackpool មុនគេបង្អស់។

ដើមឡើយអ្នកបោះឆ្នោតអាចបោះឲ្យតែកីឡាករណា ដែលលេងនៅតំបន់អឺរ៉ុបប៉ុណ្ណោះ ហើយកីឡាករដែលមកពីក្រៅតំបន់អឺរ៉ុបមិនអាចមានសិទ្ធិទទួលពានរង្វាន់នេះបានទេ។ បន្ទាប់មកក្នុងឆ្នាំ ១៩៩៥ ច្បាប់នេះត្រូវបានផ្លាស់ប្ដូរ ដោយគេអនុញ្ញាត្តឲ្យកីឡាករ ដែលមិនមែននៅអឺរ៉ុបតែលេងឲ្យក្លឹបនៅអឺរ៉ុបអាចមានសិទ្ធិឈ្នះពាននេះដែរ។ បន្ទាប់ពីបានប្ដូរច្បាប់​ថ្មីកីឡាករ ដែលបានឈ្នះពាននៅឆ្នាំនោះបានទៅលើកីឡាករ AC Milan ឈ្មោះ George Weah សញ្ជាតិលីបេរីយ៉ា មកពីទ្វីបអាហ្វ្រិក។ 

ខាងក្រោមនេះ គឺជាអ្នកដែលឈ្នះពាន Ballon d'Or ចាប់ពីឆ្នាំ១៩៥៦ រហូតដល់ ២០១៤


- Stanley Matthews ជនជាតិអង់គ្លេស លេងឲ្យ Blackpool ឈ្នះបាន ១ ដង (ឆ្នាំ ១៩៥៦)


- Alfredo Di Stefano ជនជាតិអេស្ប៉ាញ លេងឲ្យ Real Madrid ឈ្នះបាន ២ ដង (ឆ្នាំ ១៩៥៧, ១៩៥៩)


- Raymond Kopa ជនជាតិបារាំង លេងឲ្យ Real Madrid ឈ្នះបាន ១ (ឆ្នាំ ១៩៥៨)


- Luis Suarez ជនជាតិអេស្ប៉ាញ លេងឲ្យ Barcelona ឈ្នះបាន ១ ដង (ឆ្នាំ ១៩៦០)


- Omar Sivori ជានជាតិអ៊ីតាលី លេងឲ្យ Juventus ឈ្នះបាន ១ ដង (ឆ្នាំ ១៩៦១)


- Josef Masopust ជនជាតិឆេក លេងឲ្យ Dukla Prague ឈ្នះបាន ១ ដង (ឆ្នាំ ១៩៦២)


- Lev Yashin ជនជាតិរុស្ស៊ី លេងឲ្យ Dynamo Moscow ឈ្នះបាន ១ ដង (ឆ្នាំ ១៩៦៣)


- Denis Law ជនជាតិស្កុតឡែន លេងឲ្យ Man Utd ឈ្នះបាន ១ ដង (ឆ្នាំ ១៩៦៤)


- Eusebio ជនជាតិព័រទុយហ្គាល់ លេនឲ្យ Benfica ឈ្នះបាន ១ ដង (ឆ្នាំ ១៩៦៥)


- Bobby Charlton ជនជាតិអង់គ្លេស លេងឲ្យ Man Utd ឈ្នះបាន ១ ដង (ឆ្នាំ ១៩៦៦)


- Florian Albert ជនជាតិហុងគ្រី លេងឲ្យ Ferencvarosi TC ឈ្នះបាន ១ដង (ឆ្នាំ ១៩៦៧)


- George Best ជនជាតិអៀរឡង់ខាងជើង លេងឲ្យ Man Utd ឈ្នះបាន ១ ដង (ឆ្នាំ ១៩៦៨)


- Gianni Rivera ជនជាតិអ៊ីតាលី លេងឲ្យ AC Milan ឈ្នះបាន ១ ដង (ឆ្នាំ ១៩៦៩)


- Gerd Muller ជនជាតិអាល្លឺម៉ង់ លេងឲ្យ Bayern Manich ឈ្នះបាន ១ ដង (ឆ្នាំ ១៩៧០)


- Johan Cruyff ជនជាតិហូឡង់ លេងឲ្យ Ajax និង Barcelona ឈ្នះបាន ៣ ដង (ឆ្នាំ ១៩៧១, ១៩៧៣,១៩៧៤)


- Franz Beckenbauer ជនជាតិអាល្លឺម៉ង់ លេងឲ្យ Bayern Munich ឈ្នះបាន ២ ដង (ឆ្នាំ ១៩៧២, ១៩៧៦)


- Oleg Blokhin ជនជាតិរុស្ស៊ី លេងឲ្យ Dynamo Kyiv ឈ្នះបាន ១ ដង (ឆ្នាំ ១៩៧៥)


- Allan Simonsen ជនជាតិដាណឺម៉ាក លេងឲ្យ M. Glabach ឈ្នះបាន ១ ដង (ឆ្នាំ ១៩៧៧)


- Kevin Keegan ជនជាតិអង់គ្លេស លេងឲ្យ Hamburg ឈ្នះបាន ២ ដង (ឆ្នាំ ១៩៧៨, ១៩៧៩)


- Karl-Heinz Rummenigge ជនជាតិអាល្លឺម៉ង់ លេងឲ្យ Bayern Munich ឈ្នះបាន ២ ដង (ឆ្នាំ ១៩៨០, ១៩៨១)


- Paolo Rossi ជនជាតិអ៊ីតាលី លេងឲ្យ Juventus ឈ្នះបាន ១ ដង (ឆ្នាំ ១៩៨២)


- Michel Platini ជនជាតិបារាំង លេងឲ្យ Juventus ឈ្នះបាន ៣ ដង (ឆ្នាំ ១៩៨៣,១៩៨៤, ១៩៨៥)


- Igor Belanov ជនជាតិរុស្ស៊ី លេងឲ្យ Dynamo Kyiv ឈ្នះបាន ១ ដង (ឆ្នាំ ១៩៨៦)


- Ruud Gullit ជនជាតិហូឡង់ លេងឲ្យ AC Milan ឈ្នះបាន ១ ដង (ឆ្នាំ ១៩៨៧)


- Marco van Basten ជនជាតិហូឡង់ លេងឲ្យ AC Milan ឈ្នះបាន ៣ ដង (ឆ្នាំ ១៩៨៨, ១៩៨៩, ១៩៩២)


- Lothar Matthaus ជនជាតិអាល្លឺម៉ង់ លេងឲ្យ Internazionale ឈ្នះបាន ១ ដង (ឆ្នាំ ១៩៩០)


- Jean-Pierre Papin ជនជាតិបារាំង លេងឲ្យ Marseille ឈ្នះបាន ១ ដង (ឆ្នាំ ១៩៩១)


- Roberto Baggio ជនជាតិអ៊ីតាលី លេងឲ្យ Juventus ឈ្នះបាន ១ ដង (ឆ្នាំ ១៩៩៣)


- Hristo Stoichkov ជនជាតិប៊ុលហ្គារី លេងឲ្យ Barcelona ឈ្នះបាន ១ ដង (ឆ្នាំ ១៩៩៤)


-  George Weah ជនជាតិលីបេរីយ៉ា លេងឲ្យ AC Milan ឈ្នះបាន ១ ដង (ឆ្នាំ ១៩៩៥)


- Matthias Sammer ជនជាតិអាល្លឺម៉ង់ លេងឲ្យ Borussia Dortmund ឈ្នះបាន ១ ដង (ឆ្នាំ ១៩៩៦)


- Ronaldo ជនជាតិប្រេស៊ីល លេងឲ្យ Internazionale និង Real Madrid ឈ្នះបាន ២ ដង (ឆ្នាំ ១៩៩៧, ២០០២)


- Zinedine Zidane ជនជាតិបារាំង លេងឲ្យ Juventus ឈ្នះបាន ១ ដង (ឆ្នាំ ១៩៩៨)


- Rivaldo ជនជាតិប្រេស៊ីល លេងឲ្យ Barcelona ឈ្នះបាន ១ ដង (ឆ្នាំ ១៩៩៩)


- Luis Figo ជនជាតិព័រទុយហ្គាល់ លេងឲ្យ Real Madrid ឈ្នះបាន ១ ដង (ឆ្នាំ ២០០០)


- Micheal Owen ជនជាតិអង់គ្លេស លេងឲ្យ Liverpool ឈ្នះបាន ១ ដង (ឆ្នាំ ២០០១)


- Pavel Nedved ជនជាតិឆេក លេងឲ្យ Juventus ឈ្នះបាន ១ ដង (ឆ្នាំ ២០០៣)


- Andriy Shevchenko ជនជាតិអ៊ុយក្រែន លេងឲ្យ AC Milan ឈ្នះបាន ១ ដង (ឆ្នាំ ២០០៤)


- Ronaldinho ជនជាតិប្រេស៊ីល លេងឲ្យ Barcelona ឈ្នះបាន ១ ដង (ឆ្នាំ ២០០៥)


- Fabio Cannavaro ជនជាតិអ៊ីតាលី លេងឲ្យ Real Madrid ឈ្នះបាន ១ ដង (ឆ្នាំ ២០០៦)


- KaKa ជនជាតិប្រេស៊ីល លេងឲ្យ AC Milan ឈ្នះបាន ១ ដង (ឆ្នាំ ២០០៧)


- Cristiano Ronaldo ជនជាតិព័រទុយហ្គាល់ លេងឲ្យ Manchester United និង Real Madrid ឈ្នះបាន ៣ ដង (ឆ្នាំ ២០០៨, ២០១៣, ២០១៤)


- Lionel Messi ជនជាតិអាហ្សង់ទីន លេងឲ្យ Barcelona ឈ្នះបាន ៤ ដង (ឆ្នាំ ២០០៩, ២០១០, ២០១១, ២០១២)

adverise with khmeread

មតិយោបល់