ព័ត៌មានលម្អិតស្តីពីគ្រោះអគ្គិភ័យឆេះរោងចក្រចំនួន២, រោងចក្រមួយឆេះទាំងស្រុង និងរោងចក្រមួយទៀតឆេះ៥០ភាគរយ, របួសកម្មករម្នាក់, ប្រើប្រាស់ទឹកអស់៤០០ឡាន

ភ្នំពេញ ៖ មានគ្រោះអគ្គីភ័យមួយកន្លែងកើតឡើងនៅរោងចក្រកាត់ដេរសម្លៀកបំពាក់រ អេហ្វេភើហ្វមមេនស៍ ខេមបូឌា និងរោងចក្រផលិតទ្រនាប់សម្លៀកបំពាក់ បាធា អ៊ីនដាសស្រ្ទី ត្រេដ ស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោកាលពី នៅវេលាម៉ោង១ និង១៥នាទីរសៀល ថ្ងៃចន្ទទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ ចំពោះមូលហេតុ​កំពុងស្រាវជ្រាវ​ ហើយរហូតដល់ម៉ោង១០យប់ទើបរលត់ទាំងស្រុង។

ប៉ូលិសនិយាយថា ម្ចាស់រោងចក្រទី១ជារោងចក្រកាត់ដេរសម្លៀកបំពាក់ អេហ្វេភើហ្វមមេនស៍ ខេមបូឌា ឈ្មោះ​ វ៉ូ មី ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិចិនមុខរបរ​ជាប្រធានរោងចក្រ។ ចំណែកម្ចាស់រោងចក្រទី២ជារោងចក្រផលិតទ្រនាប់សម្លៀកបំពាក់ បាធា អ៊ីនដាសស្រ្ទី ត្រេដ ឈ្មោះ Zhang Zong Yi ភេទប្រុស អាយុ ២១ឆ្នាំជនជាតិចិន មុខរបរ​ប្រធានរោងចក្រ។ 

ប៉ូលិសបន្តថា ប្រភេទសំណង់​ដែលឆេះគឺ​ រោងចក្រសង់ពីថ្មបេតុងប្រក់ស័ង្កសី​ទំហំសរុបរួមទាំងពីររោងចក្រ ​ ៦០ម៉ែត្រ​ គុណនឹង១៣៥ម៉ែត្រ ។​ ក្នុងនោះឆេះរោងចក្រកាត់ដេរសម្លៀកបំពាក់ អេឃ្វេភើហ្វមមេនស៍ ខាមបូឌា​ ទំហំ​ ៦០ម៉ែត្រ​ គុណ៤៥ម៉ែត្រ អស់ចំនួនមួយរោងចក្រ ហើយបានឆេះរាលដាលដល់រោងចក្រផលិតទ្រនាប់សម្លៀកបំពាក់ បាធា អ៊ីនដាសស្រ្ទី ត្រេដ ទំហំ​ ៦០ម៉ែត្រ​ គុណ៩០ម៉ែត្រ ឆេះអស់៥០ភាគរយនៃរោងចក្រទាំងមូល ។ ហេតុការណ៍នេះក៏បណ្តាលឱ្យរបួសធ្ងន់មនុស្សប្រុសម្នាក់ ឈ្មោះ សយ ឌី ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ កម្មកររោងចក្រ។

ប៉ូលិសបន្តទៀតថា ភ្លាមៗនោះ​រថយន្តការិយាល័យពន្លត់អគ្គិភ័យ​ចំនួន​ ១៥គ្រឿង​ ប្រើប្រាស់ទឹកអស់២២៥ឡាន​ ស្មើនឹង​១២០០ម៉ែត្រគូប​។ រថយន្តជំនួយរួមមាន រថយន្ត​ក្រសួងមហាផ្ទៃចំនួន​៣ គ្រឿង ប្រើប្រាស់ទឹកអស់៦ឡាន​ ស្មើនឹង​ ៥៤ម៉ែត្រគូប​, រថយន្តនាយកដ្ឋានអង្គរក្ស​៤ គ្រឿង ប្រើប្រាស់ទឹកអស់៤ឡាន​ ស្មើនឹង​ ៣២ម៉ែត្រគូប​, រថយន្ត​កងរាជាអាវុធហត្ថរាជធានីភ្នំពេញ៥គ្រឿង ប្រើប្រាស់ទឹកអស់​១០ឡាន​ ស្មើនឹង​ ៤៨ម៉ែត្រគូប​, រថយន្តកងពលតូចលេខ70ចំនួន​៤គ្រឿង ប្រើប្រាស់ទឹកអស់​ ៤០ឡាន​ ស្មើនឹង​ ១៦០ម៉ែត្រគូប​, រថយន្ត​ក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រ៣ គ្រឿង ប្រើប្រាស់ទឹកអស់៣០ឡាន​ ស្មើនឹង​៣០០ម៉ែត្រគូប​, រថយន្ត​ក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារ៧គ្រឿង ប្រើប្រាស់ទឹកអស់៧០គ្រឿង ស្មើនឹង​៧៥០ម៉ែត្រគូប​, រថយន្ត​សួនឧស្សាហកម្មកាណាឌីយ៉ា១គ្រឿង ប្រើប្រាស់ទឹកអស់៤គ្រឿង​ ស្មើនឹង​៣២ម៉ែត្រគូ​, រថយន្តបុរីសង្ឃឹមថ្មី២គ្រឿងប្រើប្រាស់ទឹកអស់៨ឡាន​ ស្មើនឹង​៦៤ម៉ែត្រគូប​, រថយន្ត​ក្រុមហ៊ុនស្រាបៀរកម្ពុជា១ ប្រើប្រាស់ទឹកអស់៣ឡាន ស្មើនឹង ១៨ម៉ែត្រគូប។

សរុបរថយន្ត​អគ្គីភ័យចូលរួមប្រតិបត្តិការទាំង១០អង្គភាពមានចំនួន​ ៤៥ប្រើប្រាស់ទឹកអស់ចំនួន ៤០០ឡាន ស្មើនឹង ២៦៥៨ម៉ែត្រគូប៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab